លោតទៅអត្ថបទ

ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន សម្រាប់​ប្រទេស​ហុងគ្រី

ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន សម្រាប់​ប្រទេស​ហុងគ្រី

អត្ថបទ​អំពី​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​នេះ គឺ​ដើម្បី​ពន្យល់​អំពី​គោល​បំណង​និង​វិធី​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ប្រមូល និង​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ផ្សព្វ​ផ្សាយ។ ណា​មួយ​ទៀត នេះ​ក៏​ប្រាប់​អំពី​សិទ្ធិ​របស់​អ្នក​ផ្សព្វ​ផ្សាយ​ទាក់​ទង​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់​ដែរ។ នៅ​ក្នុង​អត្ថបទ​នេះ ពាក្យ​«​អ្នក​»​ ឬ​«​របស់​អ្នក​»​ សំដៅ​ទៅ​លើ​អ្នក​ផ្សាយ​ដែល​មិន​ទាន់​ទទួល​ការ​ជ្រមុជ​ទឹក ឬ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ជា​សាក្សី​ព្រះ​យេហូវ៉ា។ a សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គាត់ ដើម្បី​ដំណើរ​ការ​និង​គ្រប់​គ្រង​កិច្ចការ​ដែល​ទាក់​ទង​នឹង​សាសនា រួម​ទាំង​សកម្មភាព​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា។

សាក្សី​ព្រះ​យេហូវ៉ា​មាន​សកម្មភាព​នៅ​ទូទាំង​ផែនដី។ ដូច្នេះ នៅ​ក្នុង​អត្ថបទ​នេះ ពាក្យ​«​អង្គការ​សាសនា​»​ ​«​របស់​យើង​»​ ឬ​«​យើង​»​ សំដៅ​ទៅ​លើ​អង្គការ​សាសនា​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក ឬ​ស្ថាប័ន សាជីវកម្ម ឬ​អង្គភាព​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ។ នេះ​រួម​បញ្ចូល ក្រុម​ជំនុំ ការិយាល័យ​សាខា និង​ការ​រៀប​ចំ​ផ្សេង​ទៀត​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ស្ថាប័ន សាជីវកម្ម ឬ​អង្គភាព​ណា​មួយ​នឹង​គ្រប់​គ្រង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក អាស្រ័យ​ទៅ​លើ​អ្វី​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ​យើង។ The Church of Jehovah’s Witnesses in Hungary គឺ​ជា​អ្នក​គ្រប់​គ្រង​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ផ្សព្វ​ផ្សាយ​ក្នុង​ក្រុម​ជំនុំ​នៃ​ប្រទេស​ហុងគ្រី។

ដូច​បាន​រៀប​រាប់​ក្នុង​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា ពេល​អ្នក​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ យើង​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដោយ​ផ្ទាល់​ពី​អ្នក ពី​ប្រភព​ព័ត៌មាន​សាធារណៈ ឬ​ពី​ប្រភព​ផ្សេង​ទៀត។ ដូច្នេះ អ្នក​អាច​ចូល​រួម​ក្នុង​សកម្មភាព​សាសនា​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដែល​ជួយ​ពង្រឹង​ជំនឿ​របស់​អ្នក។—ពេត្រុស​ទី១ ៥:២

ប្រសិន​បើ​អ្នក​មាន​សំណួរ​ឬ​ចម្ងល់​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ឬ​ចង់​ទាក់​ទង​ទៅ​ផ្នែក​ការ​ពារ​ទិន្នន័យ សូម​ផ្ញើ​អ៊ីម៉ែល​ទៅ​អាសយដ្ឋាន​ខាង​ក្រោម​៖

DataProtectionOfficer.HU@jw.org

អ្នក​នឹង​ឃើញ​ព័ត៌មាន​បន្ថែម​អំពី​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដូច​ខាង​ក្រោម។

ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​យើង​ប្រមូល​អំពី​អ្នក

អ្នក​បាន​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឲ្យ​យើង​នូវ​ព័ត៌មាន​ភាគ​ច្រើន​ដែល​យើង​ប្រមូល និង​ប្រើ​ប្រាស់​ដើម្បី​ដំណើរ​ការ និង​គ្រប់​គ្រង​សកម្មភាព​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា។ ដូច្នេះ អ្នក​នឹង​ឃើញ​យ៉ាង​ច្បាស់​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែល​យើង​បាន​ប្រមូល​និង​ប្រើ​ប្រាស់ មាន​ដូច​ជា​៖

  • ព័ត៌មាន​ទូទៅ ដូច​ជា​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ភេទ។

  • ព័ត៌មាន​សម្រាប់​ទាក់​ទង ដូច​ជា​អាសយដ្ឋាន​ផ្ទះ អ៊ីម៉ែល លេខ​ទូរស័ព្ទ និង​ព័ត៌មាន​ទំនាក់​ទំនង​ពេល​មាន​អាសន្ន។

  • ព័ត៌មាន​អំពី​ជំនឿ ដូច​ជា​ថ្ងៃ​ខែ​ទទួល​ការ​ជ្រមុជ​ទឹក ភារកិច្ច​ក្នុង​ក្រុម​ជំនុំ​ឬ​ក្នុង​អង្គការ​របស់​ព្រះ ​«​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​»​ ឬ​«​ចៀម​ឯ​ទៀត​»​ សកម្មភាព​ផ្សព្វ​ផ្សាយ ស្ថានភាព​ជំនឿ​និង​កាល​បរិច្ឆេទ ព្រម​ទាំង​ព័ត៌មាន​ផ្សេង​ទៀត​ទាក់​ទង​នឹង​អ្វី​ដែល​អ្នក​ធ្វើ​ក្នុង​ក្រុម​ជំនុំ។

ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​យើង​ប្រមូល​ពី​អ្នក ក៏​អាច​រួម​បញ្ចូល​ព័ត៌មាន​ជាក់​លាក់​ថែម​ទៀត​ដូច​ជា ដើម​កំណើត​ជន​ជាតិ និង​ជំនឿ​សាសនា​របស់​អ្នក​ជា​ដើម។

គោល​បំណង​និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក

គោល​ការណ៍​របស់​យើង​គឺ​ប្រមូល​តែ​ព័ត៌មាន​ចាំ​បាច់​ដែល​យើង​ត្រូវ​ការ និង​ដើម្បី​ដំណើរ​ការ​ស្រប​ច្បាប់​ប៉ុណ្ណោះ។

នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ យើង​នឹង​ប្រមូល​ហើយ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​ស្រប​ច្បាប់ ក្នុង​បំណង​ចាត់​ចែង​សកម្មភាព​សាសនា​នៃ​សាក្សី​ព្រះ​យេហូវ៉ា ដើម្បី​អ្នក​អាច​ចូល​រួម​ក្នុង​រឿង​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ និង​ទទួល​ការ​លើក​ទឹក​ចិត្ត​ដែល​ជួយ​ពង្រឹង​ជំនឿ​របស់​អ្នក។ ពេល​យើង​ប្រើ​ទិន្នន័យ​ណា​មួយ​ដែល​បង្ហាញ​ព័ត៌មាន​ជាក់​លាក់​របស់​អ្នក​ដូច​ជា ជំនឿ​សាសនា​របស់​អ្នក នោះ​យើង​នឹង​ដំណើរ​ការ​ព័ត៌មាន​នេះ​ដោយ​ប្រុង​ប្រយ័ត្ន ហើយ​ក្រៅ​ពី​អង្គការ​សាក្សី​ព្រះ​យេហូវ៉ា យើង​នឹង​មិន​បង្ហាញ​ព័ត៌មាន​នេះ​ដល់​អ្នក​ផ្សេង​ទៀត​ឡើយ បើ​គ្មាន​ការ​យល់​ព្រម​ពី​អ្នក។ មុន​នឹង​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក យើង​នឹង​ពិចារណា ហើយ​ថ្លឹង​ថ្លែង​ពី​ផល​ប៉ះ​ពាល់​ដែល​អាច​កើត​មាន​ទៅ​លើ​អ្នក និង​សិទ្ធិ​របស់​អ្នក។

យើង​ក៏​អាច​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​អនុវត្ត​ទៅ​តាម​អ្វី​ដែល​ច្បាប់​តម្រូវ​ផង​ដែរ។ ក្នុង​ករណី​បន្ទាន់​ឬ​មាន​អាសន្ន យើង​អាច​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដើម្បី​ការ​ពារ​ប្រយោជន៍​របស់​អ្នក​ឬ​អ្នក​ឯ​ទៀត។

ជា​ទូទៅ យើង​មិន​ចាំ​បាច់​សុំ​ការ​យល់​ព្រម​ពី​អ្នក​ទេ ដោយ​សារ​យើង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ព័ត៌មាន​នោះ​ដោយ​ស្វ័យ​ប្រវត្តិ​យោង​លើ​ច្បាប់​ជា​ធរមាន។ ប៉ុន្តែ យើង​ផ្អែក​លើ​ការ​យល់​ព្រម​របស់​អ្នក នៅ​ពេល​ដែល​អ្នក​បាន​ផ្ដល់​ការ​យល់​ព្រម​ច្បាស់​លាស់​ក្នុង​ដំណើរ​ការ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។ ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​កុមារ​ឬ​អនីតិជន ត្រូវ​មាន​ការ​យល់​ព្រម​ពី​ឪពុក​ម្ដាយ​ឬ​អាណាព្យាបាល​ស្រប​ច្បាប់។

តារាង​ខាង​ក្រោម​បង្ហាញ​ពី​របៀប​ដែល​យើង​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក និង​ផ្អែក​ទៅ​លើ​ច្បាប់​សម្រាប់​ការ​ធ្វើ​ដូច្នេះ។ បើ​អ្នក​ត្រូវ​ការ​ព័ត៌មាន​ថែម​ទៀត សូម​ទាក់​ទង​ទៅ​ផ្នែក​ការ​ពារ​ទិន្នន័យ​ក្នុង​តំបន់​របស់​អ្នក តាម​អាសយដ្ឋាន​ខាង​លើ។

គោល​បំណង និង/ឬ​សកម្មភាព

ប្រភេទ​ព័ត៌មាន

ច្បាប់​សម្រាប់​ប្រើ​ប្រាស់​ព័ត៌មាន

ការ​តម្កល់​ទុក

  • ការ​រក្សា​របាយការណ៍​សកម្មភាព​ផ្សព្វ​ផ្សាយ

  • ព័ត៌មាន​ទូទៅ

  • ព័ត៌មាន​អំពី​ជំនឿ

  • ព័ត៌មាន​ជាក់​លាក់​៖ ជំនឿ​សាសនា

  • ផល​ប្រយោជន៍​ស្រប​ច្បាប់​៖ ការ​ចាត់​ចែង​និង​ដំណើរ​ការ​សកម្មភាព​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា

  • អ្នក​ផ្សព្វ​ផ្សាយ​សកម្ម​៖ ឆ្នាំ​កិច្ច​បម្រើ​បច្ចុប្បន្ន​និង​ពី​មុន

  • អ្នក​ផ្សព្វ​ផ្សាយ​អសកម្ម​៖ ឆ្នាំ​ចុង​ក្រោយ​នៃ​កិច្ច​បម្រើ​ផ្សាយ

  • ព័ត៌មាន​អំពី​អ្នក​ដែល​លែង​ជា​សាក្សី​ព្រះ​យេហូវ៉ា​មិន​បាន​ត្រូវ​រក្សា​ទុក​ទៀត

  • ចំណាំ​៖ ឆ្នាំ​កិច្ច​បម្រើ​រាប់​ចាប់​ពី​ខែ​កញ្ញា​ដល់​ខែ​សីហា

  • ការ​ចូល​រួម​កិច្ច​ប្រជុំ កិច្ច​ការ​ស្ម័គ្រ​ចិត្ត ឬ​គម្រោង​របស់​សាក្សី​ព្រះ​យេហូវ៉ា

  • ព័ត៌មាន​ទូទៅ

  • សម្រាប់​សកម្មភាព​ឬ​គម្រោង​ខ្លះ​៖ ព័ត៌មាន​ទំនាក់​ទំនង និង​ព័ត៌មាន​មួយ​ចំនួន​អំពី​ជំនឿ

  • ព័ត៌មាន​ជាក់​លាក់​៖ ជំនឿ​សាសនា

  • ផល​ប្រយោជន៍​ស្រប​ច្បាប់​៖ ការ​ចាត់​ចែង​និង​ដំណើរ​ការ​សកម្មភាព​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា

  • ព័ត៌មាន​អំពី​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​មិន​បាន​ត្រូវ​តម្កល់​ទុក​ទេ

  • រក្សា​ទុក​ព័ត៌មាន​ឲ្យ​បាន​យូរ​តាម​ដែល​ចាំ​បាច់ សម្រាប់​កិច្ច​ការ​ស្ម័គ្រ​ចិត្ត​ឬ​គម្រោង​ដែល​អ្នក​ចូល​រួម

  • បំពេញ​ភារកិច្ច​ឬ​តួ​នាទី​ក្នុង​ក្រុម​ជំនុំ (​ឈ្មោះ ភារកិច្ច ឬ​តួ​នាទី​របស់​អ្នក​អាច​ត្រូវ​បង្ហាញ​នៅ​ក្នុង​ក្រុម​ជំនុំ ឬ​ករណី​ខ្លះ​បង្ហាញ​ក្នុង​អង្គការ​សាសនា ឬ​នៅ​លើ​ក្ដារ​ព័ត៌មាន ឬ​គ្រឿង​អេឡិចត្រូនិក​ដែល​ស្រប​ទៅ​តាម​ច្បាប់​ការ​ពារ​ទិន្នន័យ​)

  • ព័ត៌មាន​ទូទៅ

  • ព័ត៌មាន​មួយ​ចំនួន​អំពី​ជំនឿ​៖ ភារកិច្ច​ឬ​តួ​នាទី​ក្នុង​ក្រុម​ជំនុំ ឬ​ក្នុង​អង្គការ​សាក្សី​ព្រះ​យេហូវ៉ា

  • ព័ត៌មាន​ជាក់​លាក់​៖ ជំនឿ​សាសនា

  • ផល​ប្រយោជន៍​ស្រប​ច្បាប់​៖ ការ​ចាត់​ចែង​និង​ដំណើរ​ការ​សកម្មភាព​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា

  • កាល​វិភាគ​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​នឹង​ត្រូវ​រក្សា​ទុក រហូត​ដល់​មាន​កាល​វិភាគ​ថ្មី

  • ក្រុម​ជំនុំ​ទុក​ព័ត៌មាន​ថ្មី​ៗ​អំពី​បុគ្គល​ម្នាក់​ៗ​ក្នុង​ក្រុម​ផ្សព្វ​ផ្សាយ

  • រក្សា​ទុក​ឲ្យ​បាន​យូរ​បំផុត​តាម​ដែល​ចាំ​បាច់​សម្រាប់​គោល​បំណង​និង​ភារកិច្ច​ឬ​តួ​នាទី

  • អ្នក​ចាស់​ទុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​មើល​ថែ​រក្សា​ចៀម​របស់​ព្រះ

  • ព័ត៌មាន​ទូទៅ

  • ព័ត៌មាន​ទំនាក់​ទំនង

  • ព័ត៌មាន​អំពី​ជំនឿ

  • ព័ត៌មាន​ជាក់​លាក់​៖ ជំនឿ​សាសនា

  • លិខិត​ឧទ្ទេសនាម​នឹង​ត្រូវ​រក្សា​ទុក​ស្រប​តាម​គោល​ការណ៍​នៃ​ការ​តម្កល់​ទុក

  • រក្សា​ទុក​ឲ្យ​បាន​យូរ​បំផុត​តាម​ដែល​ត្រូវ​ការ​សម្រាប់​គោល​បំណង

  • ការ​ប្រើ​ប្រាស់​ព័ត៌មាន​ទំនាក់​ទំនង​ពេល​មាន​អាសន្ន

  • ព័ត៌មាន​ទូទៅ

  • ព័ត៌មាន​ទំនាក់​ទំនង

  • ផល​ប្រយោជន៍​របស់​អ្នក​ផ្សព្វ​ផ្សាយ​៖ អ្នក​ផ្សព្វ​ផ្សាយ​បាន​ផ្ដល់​ព័ត៌មាន​ចាំ​បាច់​សម្រាប់​ទាក់​ទង​ក្នុង​ករណី​មាន​រឿង​អាសន្ន។

  • រក្សា​ទុក​ដរាប​ណា​អ្នក​ផ្សព្វ​ផ្សាយ​បន្ត​នៅ​ក្នុង​ក្រុម​ជំនុំ

  • សកម្មភាព​ផ្សេង​ទៀត​ដែល​យើង​យល់​ថា​សំខាន់​សម្រាប់​រក្សា​ទុក សម្រាប់​ដំណើរ​ការ ឬ​សម្រាប់​ចាត់​ចែង​សកម្មភាព​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា ឬ​តាម​តម្រូវ​ការ​ច្បាប់ (​ក្នុង​ករណី​បែប​នេះ អ្នក​នឹង​ទទួល​ការ​ជូន​ដំណឹង​មុន​ពេល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​បាន​ត្រូវ​ប្រើ​ប្រាស់​)

  • ព័ត៌មាន​ទូទៅ

  • ព័ត៌មាន​ទំនាក់​ទំនង

  • ព័ត៌មាន​អំពី​ជំនឿ

  • ព័ត៌មាន​ជាក់​លាក់​៖ ជំនឿ​សាសនា

  • ផល​ប្រយោជន៍​ស្រប​ច្បាប់​៖ ការ​ចាត់​ចែង​និង​ដំណើរ​ការ​សកម្មភាព​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា ឬ

  • កាតព្វកិច្ច​ខាង​ផ្លូវ​ច្បាប់ ឬ

  • ការ​យល់​ព្រម

  • រក្សា​ទុក​ឲ្យ​បាន​យូរ​បំផុត​តាម​ដែល​ចាំ​បាច់​សម្រាប់​គោល​បំណង ឬ​តាម​តម្រូវ​ការ​ច្បាប់

ការ​តម្កល់​ទុក

យើង​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​ឲ្យ​បាន​យូរ​បំផុត តាម​ដែល​ចាំ​បាច់​សម្រាប់​គោល​បំណង​ដែល​បាន​រៀប​រាប់​ក្នុង​ផ្នែក ​«​គោល​បំណង​និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​»​ ដែល​រៀប​រាប់​នៅ​ខាង​លើ។

ដើម្បី​កំណត់​រយៈ​ពេល​រក្សា​ទុក​សមរម្យ​សម្រាប់​ព័ត៌មាន​ផ្ទាល់​ខ្លួន យើង​ពិនិត្យ​មើល​តម្រូវ​ការ​ច្បាប់​ដែល​អាច​អនុវត្ត​បាន​ដោយ​ផ្អែក​លើ​ចំនួន ប្រភេទ និង​ភាព​ប្រែ​ប្រួល​នៃ​ព័ត៌មាន​ផ្ទាល់​ខ្លួន ដូច​ជា​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត ឬ​ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ជា​ដើម។ យើង​ក៏​ពិនិត្យ​មើល​ទៅ​លើ​គោល​បំណង​ដែល​យើង​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ហើយ​មើល​ថា​តើ​យើង​អាច​សម្រេច​គោល​បំណង​ទាំង​នោះ​តាម​វិធី​ផ្សេង​ទៀត​ឬ​យ៉ាង​ណា។

រយៈ​ពេល​នៃ​ការ​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​អាច​ផ្លាស់​ប្ដូរ​ទៅ​តាម​ប្រទេស ឬ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ ហើយ​បាន​ត្រូវ​អនុវត្ត​តាម​ច្បាប់​តម្កល់​ទុក​ព័ត៌មាន។ ព័ត៌មាន​ផ្ទាល់​ខ្លួន​ក៏​អាច​ត្រូវ​រក្សា​ទុក​ក្នុង​រយៈ​ពេល​យូរ​ជាង​ដែរ បើ​នោះ​ជា​ការ​តម្រូវ​ដោយ​ច្បាប់​ឬ​បទ​បញ្ញត្តិ និង​ដើម្បី​បញ្ជាក់ អនុវត្ត ឬ​ការ​ពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​យើង។

ក្នុង​ស្ថានភាព​ខ្លះ យើង​ប្រហែល​ជា​មិន​បង្ហាញ​ថា​នេះ​ជា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទេ។ ដូច្នេះ ព័ត៌មាន​នេះ​មិន​បាន​ត្រូវ​ភ្ជាប់​ឈ្មោះ​របស់​អ្នក​ឡើយ។ ជា​ឧទាហរណ៍ បើ​ចង់​ដឹង​ចំនួន​សរុប​អំពី​រឿង​ណា​មួយ។ ក្នុង​ករណី​ដូច​នេះ យើង​អាច​ប្រើ​ព័ត៌មាន​របស់​អ្នក​ច្រើន​ដង​ដោយ​មិន​ចាំ​បាច់​ជូន​ដំណឹង​ដល់​អ្នក​ឡើយ ដោយ​សារ​គ្មាន​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។

ប្រសិន​បើ​អ្នក​ចង់​ដឹង​ថែម​ទៀត​អំពី​រយៈ​ពេល​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក សូម​ទាក់​ទង​ផ្នែក​ការ​ពារ​ទិន្នន័យ​ក្នុង​ប្រទេស​របស់​អ្នក ដោយ​ប្រើ​អាសយដ្ឋាន​ខាង​លើ។

ការ​ផ្ទេរ​ព័ត៌មាន​ផ្ទាល់​ខ្លួន

សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​សកម្មភាព​ទូទាំង​ផែនដី។ នេះ​តម្រូវ​ឲ្យ​យើង​ផ្ទុក​ព័ត៌មាន​ខ្លះ​នៅ​ក្នុង​ប្រព័ន្ធ​មួយ​នៅ​កន្លែង​ណា​មួយ ដូច​ជា​សេវា​បច្ចេកវិទ្យា​ព័ត៌មាន​សម្រាប់​ផ្ដល់​ដល់​អង្គភាព​នានា​របស់​យើង។ សាជីវកម្ម​ឬ​អង្គភាព​មួយ​ចំនួន​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ អាច​ចូល​មើល​ឬ​ទាញ​យក​ព័ត៌មាន​តាម​តម្រូវ​ការ​សម្រាប់​គោល​បំណង​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​សៀវភៅ​អង្គការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា។ ជា​ឧទាហរណ៍ ពេល​អ្នក​សម្រេច​ចិត្ត​ដូរ​ក្រុម​ជំនុំ ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក (​ព័ត៌មាន​ទូទៅ ព័ត៌មាន​សម្រាប់​ទាក់​ទង និង​ព័ត៌មាន​អំពី​ជំនឿ​) នឹង​ត្រូវ​ផ្ទេរ​ទៅ​ក្រុម​ជំនុំ​ថ្មី​របស់​អ្នក។ ក្នុង​ករណី​ខ្លះ ការិយាល័យ​សាខា​របស់​សាក្សី​ព្រះ​យេហូវ៉ា​ប្រចាំ​ប្រទេស អាច​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​អាច​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​សកម្មភាព​សាសនា​នៅ​ក្រុម​ជំនុំ​ថ្មី​របស់​អ្នក និង​ដើម្បី​ជួយ​អង្គការ​របស់​យើង​រក្សា​ទុក​កំណត់​ត្រា​ថ្មី​ជា​និច្ច។ នេះ​អាច​រួម​បញ្ចូល​ទាំង​ការ​ផ្ទេរ​ព័ត៌មាន​ទៅ​ប្រទេស​ដែល​មិន​មែន​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប European Union (EU)/ តំបន់​សេដ្ឋកិច្ច​អឺរ៉ុប European Economic Area (EEA) ឬ​ទៅ​ប្រទេស​ដែល​គ្មាន​ច្បាប់​ជាក់​លាក់​សម្រាប់​ការ​ពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន។

ពេល​ព័ត៌មាន​ផ្ទាល់​ខ្លួន​បាន​ត្រូវ​ផ្ទេរ​នៅ​ក្នុង​អង្គការ​សាក្សី​ព្រះ​យេហូវ៉ា នោះ​យើង​នឹង​ប្រើ​វិធានការ​ការ​ពារ និង​មាន​ការ​ប្រុង​ប្រយ័ត្ន​តាម​ផ្លូវ​ច្បាប់ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ដោយ​គិត​ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។ ពេល​យើង​ប្រមូល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ក្នុង EU/EEA នឹង​មិន​ត្រូវ​ផ្ញើ​ទៅ​ខាង​ក្រៅ EU/EEA ទេ លើក​លែង​តែ

  • អ្នក​ដែល​ទទួល​គឺ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ច្បាប់​ស្មើ​គ្នា​នឹង​ច្បាប់​ការ​ពារ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក និង/ឬ

  • នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ផ្ទេរ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​កាន់​ប្រព័ន្ធ​ឬ​ទៅ​ក្រៅ​EU/EEA (​ដូច​មាន​ចែង​ក្នុង​កិច្ច​សន្យា​ដែល​ទទួល​ស្គាល់​ដោយ​គណៈ​កម្មាធិការ​អឺរ៉ុប​) និង/ឬ

  • មាន​ការ​យល់​ព្រម​ពី​អ្នក។

សុវត្ថិភាព​ព័ត៌មាន

អង្គការ​យើង​រក្សា​សុវត្ថិភាព​និង​ការ​សម្ងាត់​នៃ​ព័ត៌មាន​ដែល​យើង​បាន​ទទួល។ ការ​ចូល​មើល​ព័ត៌មាន​បែប​នេះ​មាន​កម្រិត ហើយ​មាន​គោល​ការណ៍ និង​វិធី​ដែល​បាន​ត្រូវ​បង្កើត​ឡើង​ដើម្បី​ការ​ពារ​ព័ត៌មាន​ពី​ការ​បាត់​បង់ ការ​ប្រើ​ខុស និង​ការ​បង្ហាញ​ដោយ​មិន​ត្រឹម​ត្រូវ។

យើង​ប្រើ​វិធានការ​បច្ចេកវិទ្យា និង​របៀប​រៀប​ចំ​ក្នុង​អង្គការ​របស់​យើង ដើម្បី​ធានា​ថា​ទិន្នន័យ​ឬ​ព័ត៌មាន​របស់​អ្នក​មាន​សុវត្ថិភាព​ពី​ហានិភ័យ​នានា។ វិធានការ​ដែល​អង្គការ​របស់​យើង​ប្រើ គឺ​សម​ស្រប​តាម​តម្រូវ​ការ​ក្នុង​ការ​ប្រើ​ព័ត៌មាន​របស់​អ្នក។ ដំណាល​គ្នា​នោះ យើង​ពិចារណា​អំពី​វិធានការ​ដែល​ទំនើប​បំផុត ហើយ​ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន វិធី​ប្រើ​ប្រាស់ វិសាលភាព កាលៈទេសៈ និង​គោល​បំណង ព្រម​ទាំង​ហានិភ័យ​ផ្សេង​ៗ​ដែល​អាច​កើត​ឡើង​ទៅ​លើ​សិទ្ធិ និង​សេរី​ភាព​របស់​បុគ្គល​ម្នាក់​ៗ។ វិធានការ​ទាំង​នេះ​មាន​ដូច​ជា​៖

  • ការ​គ្រប់​គ្រង​លើ​ការ​ចូល​មើល ការ​រក្សា​ការ​សម្ងាត់ និង​ភាព​ត្រឹម​ត្រូវ​នៃ​ព័ត៌មាន

  • សុវត្ថិភាព​ទំនាក់​ទំនង​និង​ប្រតិបត្តិ​ការ

  • ការ​ក្លែង​បន្លំ ការ​លាក់ និង​ការ​បិទ​បាំង​ព័ត៌មាន​ផ្ទាល់​ខ្លួន

  • ការ​ធ្វើ​តេស្ត​និង​ការ​វាយ​តម្លៃ​ទៅ​លើ​ប្រសិទ្ធភាព​នៃ​វិធានការ​បច្ចេកវិទ្យា​និង​ការ​រៀប​ចំ ដើម្បី​ធានា​ថា​ព័ត៌មាន​របស់​អ្នក​បាន​ត្រូវ​ដំណើរ​ការ​ដោយ​សុវត្ថិភាព។

យើង​ធានា​ថា​បុគ្គល​ដែល​មាន​សិទ្ធិ​ចូល​ប្រើ​ប្រាស់ ឬ​ចូល​មើល​ជា​ទៀង​ទាត់​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន ឬ​អ្នក​ដែល​ចូល​រួម​ក្នុង​ដំណើរ​ការ​ព័ត៌មាន​ទាំង​នេះ​បាន​ត្រូវ​បណ្ដុះ​បណ្ដាល និង​ជូន​ដំណឹង​អំពី​សិទ្ធិ​និង​ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ។

ការ​បង្ហាញ​ព័ត៌មាន​ផ្ទាល់​ខ្លួន

យើង​អាច​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​ក្នុង​ករណី​ដូច​ខាង​ក្រោម​៖

  • បើ​នេះ​ស្រប​តាម​គោល​បំណង​ដែល​បាន​រៀប​រាប់​នៅ​ក្នុង​ផ្នែក​«​គោល​បំណង​និង​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​»។ នេះ​រួម​បញ្ចូល​ការ​ចែក​រំលែក​ព័ត៌មាន​របស់​អ្នក​នៅ​ក្នុង​អង្គការ​របស់​យើង

  • បើ​ច្បាប់​តម្រូវ

  • បើ​យើង​ជឿ​ជាក់​ថា​ការ​ធ្វើ​ដូច្នេះ​គឺ​សម​ត្រឹម​ត្រូវ​ដើម្បី​ការ​ពារ​សិទ្ធិ ទ្រព្យ​សម្បត្តិ និង​សុវត្ថិភាព​របស់​យើង

  • បើ​ចាំ​បាច់​ក្នុង​ការ​អនុវត្ត​តាម​ផ្លូវ​ច្បាប់ តាម​បង្គាប់​តុលាការ ឬ​តាម​កាតព្វកិច្ច​ផ្លូវ​ច្បាប់​ផ្សេង​ទៀត ឬ​តាម​បទ​បញ្ញត្តិ ឬ​តាម​ការ​ស្នើ​សុំ​របស់​រដ្ឋាភិបាល ឬ

  • បើ​យើង​បាន​ទទួល​ការ​យល់​ព្រម​ពី​អ្នក។

ភាគី​ទី៣​ដែល​ជា​អ្នក​ទទួល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក រួម​មាន​៖

  • អង្គភាព​ត្រួត​ពិនិត្យ

  • តុលាការ ប៉ូលិស និង​ភ្នាក់ងារ​អនុវត្ត​ច្បាប់

  • អ្នក​ផ្ដល់​សេវា​និង​ការ​គាំទ្រ

សិទ្ធិ​របស់​អ្នក​ដែល​ទាក់​ទង​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន

អ្នក​ប្រហែល​ជា​មាន​សិទ្ធិ​មួយ​ចំនួន​ក្រោម​ច្បាប់​ប្រទេស​របស់​អ្នក ទាក់​ទង​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ​យើង។ សិទ្ធិ​ទាំង​នេះ​ប្រហែល​ជា​រួម​បញ្ចូល​៖

  • សិទ្ធិ​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​ការ​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។ អ្នក​មាន​សិទ្ធិ​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​របៀប​ដែល​យើង​ប្រើ​ប្រាស់ និង​ចែក​រំលែក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។

  • សិទ្ធិ​ចូល​មើល​ព័ត៌មាន​ផ្ទាល់​ខ្លួន។ អ្នក​មាន​សិទ្ធិ​ទទួល​បាន​ការ​បញ្ជាក់​ថា​យើង​កំពុង​ដំណើរ​ការ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក និង​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក។

  • សិទ្ធិ​កែ​តម្រូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​មិន​ត្រឹម​ត្រូវ។ អ្នក​មាន​សិទ្ធិ​កែ​តម្រូវ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​មិន​ត្រឹម​ត្រូវ​ឬ​ខ្វះ​ចន្លោះ។ ជា​ឧទាហរណ៍ អ្នក​ចង់​ផ្លាស់​ប្ដូរ​ព័ត៌មាន​សម្រាប់​ទាក់​ទង​ជា​ដើម។

  • សិទ្ធិ​ក្នុង​ការ​លុប​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក្នុង​ករណី​ជាក់​លាក់។ សិទ្ធិ​នេះ​បាន​ត្រូវ​ហៅ​ថា​«​សិទ្ធិ​បំភ្លេច​ចោល​»។ នេះ​មិន​មាន​ន័យ​ថា​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ស្នើ​សុំ​លុប​ចោល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទាំង​អស់​របស់​អ្នក​នោះ​ទេ។ យើង​នឹង​ពិចារណា​ដោយ​ប្រុង​ប្រយ័ត្ន​ចំពោះ​សំណើ​នីមួយ​ៗ​របស់​អ្នក​ស្រប​តាម​ច្បាប់។

  • សិទ្ធិ​ដក​ការ​យល់​ព្រម។ បើ​យើង​ដំណើរ​ការ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​ផ្អែក​លើ​ការ​យល់​ព្រម​របស់​អ្នក នោះ​អ្នក​មាន​សិទ្ធិ​ដក​ការ​យល់​ព្រម​នៅ​ពេល​ណា​ក៏​បាន។ ជា​ទូទៅ យើង​មិន​ចាំ​បាច់​សុំ​ការ​យល់​ព្រម​ពី​អ្នក​ទេ ដោយ​សារ​យើង​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​ព័ត៌មាន​នោះ​ដោយ​ស្វ័យ​ប្រវត្តិ​យោង​លើ​ច្បាប់​ជា​ធរមាន។

  • សិទ្ធិ​ក្នុង​ការ​រឹត​បន្តឹង​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក្នុង​ស្ថានភាព​ជាក់​លាក់​មួយ​ចំនួន។ អ្នក​មាន​សិទ្ធិ​ធ្វើ​ដូច្នេះ ក្នុង​ករណី ១​-​ប្រសិន​បើ​អ្នក​រក​ឃើញ​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​មាន​ភាព​មិន​ត្រឹម​ត្រូវ។ ២​-​បើ​អ្នក​ជំទាស់​ចំពោះ​របៀប​ប្រើ​ព័ត៌មាន​នោះ។ ៣​-​ការ​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​គឺ​ខុស​ច្បាប់ ប៉ុន្តែ​អ្នក​មិន​ចង់​ឲ្យ​យើង​លុប​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ទេ គ្រាន់​តែ​ចង់​រឹត​បន្តឹង​ទៅ​លើ​ការ​ប្រើ​ប្រាស់​ប៉ុណ្ណោះ។ ៤​-​យើង​លែង​ត្រូវ​ការ​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក តែ​អ្នក​ចង់​រក្សា​ទុក​ដើម្បី​ប្ដឹង ដើម្បី​តវ៉ា ឬ​ដើម្បី​ការ​ពារ​ខ្លួន​តាម​ផ្លូវ​ច្បាប់។

  • សិទ្ធិ​ក្នុង​ការ​ផ្ទេរ​ព័ត៌មាន​ផ្ទាល់​ខ្លួន។ សិទ្ធិ​ក្នុង​ការ​ផ្ទេរ​នេះ​អនុវត្ត​តែ​ក្នុង​ករណី​ដែល​មាន​ការ​យល់​ព្រម​ពី​អ្នក ឬ​ក្នុង​ករណី​ដែល​ព័ត៌មាន​ផ្ទាល់​ខ្លួន​ត្រូវ​តែ​អនុវត្ត​ដូច​ដែល​មាន​បញ្ជាក់​ក្នុង​កិច្ច​សន្យា ហើយ​វិធី​ដំណើរ​ការ​នោះ​គឺ​ធ្វើ​ឡើង​ដោយ​មធ្យោបាយ​ស្វ័យ​ប្រវត្តិ។

  • សិទ្ធិ​ជំទាស់​ចំពោះ​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ក្នុង​ស្ថានភាព​ជាក់​លាក់​មួយ​ចំនួន។ ទោះ​ជា​យើង​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍​ច្បាប់​ក៏​ដោយ អ្នក​មាន​សិទ្ធិ​ជំទាស់​ចំពោះ​ការ​ប្រើ​ប្រាស់​នេះ។

អ្នក​អាច​អនុវត្ត​សិទ្ធិ​របស់​អ្នក​ដោយ​ទាក់​ទង​ផ្នែក​ការ​ពារ​ទិន្នន័យ ដោយ​ប្រើ​អាសយដ្ឋាន​នៅ​ខាង​លើ។

យើង​ប្រហែល​ត្រូវ​ស្នើ​សុំ​ព័ត៌មាន​ជាក់​លាក់​ពី​អ្នក ដើម្បី​ផ្ទៀង​ផ្ទាត់​ជា​មួយ​នឹង​អត្តសញ្ញាណ​របស់​អ្នក និង​ដើម្បី​ធានា​ថា​អ្នក​មាន​សិទ្ធិ​ក្នុង​ការ​ចូល​មើល​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក (​ឬ​ដើម្បី​ប្រើ​ប្រាស់​សិទ្ធិ​ផ្សេង​ទៀត​)។ វិធានការ​សុវត្ថិភាព​នេះ​ជា​ការ​ធានា​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​មិន​បាន​ត្រូវ​បញ្ចេញ​ឬ​បង្ហាញ​ដល់​បុគ្គល​ដែល​គ្មាន​សិទ្ធិ​ទទួល​នោះ​ឡើយ។ យើង​ក៏​ប្រហែល​ជា​សុំ​ព័ត៌មាន​បន្ថែម​ដែល​ទាក់​ទង​នឹង​សំណើ​របស់​អ្នក​ផង​ដែរ ដើម្បី​យើង​អាច​បំពេញ​តាម​សំណូម​ពរ​របស់​អ្នក។

ប្រសិន​បើ​អ្នក​បារម្ភ​ថា​សាក្សី​ព្រះ​យេហូវ៉ា​បំពាន​លើ​ច្បាប់​ការ​ពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន ឬ​បទ​បញ្ញត្តិ​ផ្សេង​ទៀត អ្នក​អាច​ទាក់​ទង​ទៅ​ផ្នែក​ការ​ពារ​ទិន្នន័យ​ដោយ​ប្រើ​អាសយដ្ឋាន​ខាង​លើ។ ផ្នែក​ការ​ពារ​ទិន្នន័យ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត ហើយ​ពិចារណា​សំណើ​របស់​អ្នក រួច​នឹង​ជម្រាប​ប្រាប់​អ្នក​ឲ្យ​ដឹង​ពី​ដំណោះ​ស្រាយ​រឿង​នោះ។ បន្ថែម​ទៀត អ្នក​មាន​សិទ្ធិ​ប្ដឹង​ទៅ​ផ្នែក​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ការ​ពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដើម្បី​អនុវត្ត​តាម​ច្បាប់​ក្នុង​ប្រទេស​ដែល​អ្នក​រស់​នៅ ឬ​កន្លែង​ដែល​មាន​ការ​បំពាន​ច្បាប់​លើ​រឿង​នោះ ឬ​មួយ​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដែល​មាន​សមត្ថកិច្ច។

ការ​កែ​ប្រែ​នៅ​ក្នុង​សេចក្ដី​ជូន​ដំណឹង​នេះ

ម្ដង​ម្កាល សាក្សី​ព្រះ​យេហូវ៉ា​អាច​កែ​ប្រែ​ការ​អនុវត្ត​លើ​ព័ត៌មាន​ផ្ទាល់​ខ្លួន អាស្រ័យ​ទៅ​លើ​ការ​ផ្លាស់​ប្ដូរ​សកម្មភាព​សាសនា​របស់​អង្គការ​យើង ឬ​ការ​ផ្លាស់​ប្ដូរ​ច្បាប់ ឬ​បច្ចេកវិទ្យា។ ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​ចំពោះ​ទំព័រ​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន នោះ​យើង​នឹង​ជូន​ដំណឹង​អំពី​ការ​ផ្លាស់​ប្ដូរ​នោះ​នៅ​លើ​ទំព័រ​នេះ ដើម្បី​ឲ្យ​អ្នក​ផ្សព្វ​ផ្សាយ​ដឹង​អំពី​ព័ត៌មាន​ដែល​យើង​បាន​ប្រមូល និង​របៀប​ដែល​យើង​ប្រើ​ព័ត៌មាន​ទាំង​នោះ។ សូម​ឧស្សាហ៍​ពិនិត្យ​មើល​ទំព័រ​នេះ​ដើម្បី​ដឹង​ថា​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី​ខ្លះ។

a អ្នក​ផ្សព្វ​ផ្សាយ​គឺ​ជា​អ្នក​ដែល​ចូល​រួម​ធ្វើ​កិច្ច​ការ​ជា​មួយ​នឹង​ក្រុម​ជំនុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ។