លោតទៅអត្ថបទ

ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន សម្រាប់​ប្រទេស​ហូឡង់

ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន សម្រាប់​ប្រទេស​ហូឡង់

ពេល​បុគ្គល​ណា​ម្នាក់​ក្លាយ​ទៅ​ជា​អ្នក​ផ្សព្វ​ផ្សាយ បុគ្គល​នោះ​ទទួល​ស្គាល់​ថា​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា ជា​អង្គ​ការ​សាសនា​ទូ​ទាំង​ពិភព​លោក មាន​សិទ្ធិ​ស្រប​ច្បាប់​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​គាត់ ក្នុង​គោល​បំណង​សាសនា។ អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា​រួម​បញ្ចូល​ក្រុម​ជំនុំ ការិយាល័យ​សាខា និង​អង្គភាព​ណា​មួយ​របស់​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា។ អ្នក​ផ្សព្វ​ផ្សាយ​យល់​ព្រម​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដល់​ក្រុម​ជំនុំ​របស់​ពួក​គេ ដូច​បាន​បញ្ជាក់​ក្នុង​សៀវភៅ​អង្គ​ការ​មួយ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​ព្រះ​យេហូវ៉ា ដើម្បី​ពួក​គេ​អាច​រួម​ចំណែក​ក្នុង​សកម្មភាព​សាសនា​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍​ព្រះ និង​ដើម្បី​ពួក​គេ​អាច​ទទួល​ជំនួយ​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ។—ពេត្រុស​ទី១ ៥:២

អ្នក​ផ្សព្វ​ផ្សាយ​ក៏​អាច​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ថែម​ទៀត​ដល់​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា កាល​ដែល​ពួក​គេ​ចូល​រួម​ក្នុង​សកម្មភាព​ផ្សេងៗរបស់​សាសនា។ ព័ត៌មាន​ផ្ទាល់​ខ្លួន​រួម​មាន ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត ភេទ ថ្ងៃ​ខែ​ទទួល​ការ​ជ្រមុជ​ទឹក ព័ត៌មាន​សម្រាប់​ទាក់​ទង ព័ត៌មាន​អំពី​ជំនឿ​របស់​គាត់ សកម្មភាព​កិច្ច​បម្រើ​ផ្សាយ ឬ​ភារកិច្ច​ណា​មួយ​ដែល​គាត់​មាន​ក្នុង​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា។ ព័ត៌មាន​ទាំង​នោះ​ប្រាប់​អំពី​ជំនឿ​របស់​អ្នក​ផ្សាយ​នោះ ហើយ​ក៏​អាច​រួម​បញ្ចូល​ព័ត៌មាន​សម្ងាត់​របស់​គាត់​ផង​ដែរ។ ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​អាច​រួម​បញ្ចូល​ការ​ប្រមូល​ទុក ការ​ថត ការ​រៀប​ចំ និង​ការ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​នោះ។

ក្នុង​ប្រទេស​នេះ មាន​ច្បាប់​ការពារ​ព័ត៌មាន​គឺ:

ច្បាប់​ការពារ​ព័ត៌មាន​ទូ​ទៅ General Data Protection Regulation (EU) ២០១៦/៦៧៩។

ក្រោម​ច្បាប់​ការពារ​ព័ត៌មាន​នេះ អ្នក​ផ្សព្វ​ផ្សាយ​យល់​ព្រម​ឲ្យ​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​គាត់ ក្នុង​គោល​បំណង​សាសនា ដែល​រួម​មាន​ដូច​ត​ទៅ៖

  • ពេល​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ជំនុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា និង​ពេល​ដែល​ចូល​រួម​ក្នុង​កិច្ច​ការ​ស្ម័គ្រ​ចិត្ត ឬ​ក្នុង​គម្រោង​ផ្សេងៗ

  • ពេល​ដែល​រួម​ចំណែក​ក្នុង​កិច្ច​ប្រជុំ សន្និបាត ឬ​មហា​សន្និបាត ដែល​នឹង​ត្រូវ​ថត ឬ​ផ្សាយ​ក្នុង​បំណង​ជួយ​ដល់​ការ​គោរព​ប្រណិប័តន៍​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក

  • ពេល​ដែល​បំពេញ​ភារកិច្ច ឬ​ផ្នែក​ណា​មួយ​ក្នុង​ក្រុម​ជំនុំ ដែល​តម្រូវ​ឲ្យ​បិទ​ឈ្មោះ​និង​ភារកិច្ច​របស់​គាត់​លើ​ក្ដារ​ព័ត៌មាន​ក្នុង​សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា

  • ពេល​ដែល​រក្សា​ទុក​សេចក្ដី​រាយ​ការណ៍​អំពី​អ្នក​ផ្សាយ​ក្នុង​ក្រុម​ជំនុំ

  • ពេល​ដែល​អ្នក​ចាស់​ទុំ​នៃ​សាក្សី​ព្រះ​យេហូវ៉ា​មក​សួរ​សុខ​ទុក្ខ​និង​ពង្រឹង​កម្លាំង​ចិត្ត (សកម្មភាព ២០:២៨; យ៉ាកុប ៥:១៤, ១៥)

  • ពេល​ដែល​កត់​ទុក​ព័ត៌មាន​ដើម្បី​ទំនាក់​ទំនង ក្នុង​ករណី​មាន​រឿង​អាសន្ន​កើត​ឡើង។

ព័ត៌មាន​ផ្ទាល់​ខ្លួន នឹង​ត្រូវ​រក្សា​ទុក​ឬ​ប្រើ​ដោយ​គ្មាន​ថ្ងៃ​កំណត់ ស្រប​តាម​ការ​រៀប​រាប់​ខាង​លើ ឬ​ស្រប​តាម​គោល​បំណង​ត្រឹម​ត្រូវ​ខាង​សាសនា។ បើ​អ្នក​ផ្សព្វ​ផ្សាយ​មិន​ព្រម​ចុះ​ហត្ថលេខា​លើ​ឯកសារ​ការ​ជម្រាប​និង​ការ​យល់​ព្រម​ចំពោះ​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទេ នោះ​សាក្សី​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មិន​អាច​ដឹង​ថា​គាត់​សម​នឹង​រួម​ចំណែក​ឬ​ទទួល​ភារកិច្ច​ក្នុង​ក្រុម​ជំនុំ ឬ​ក្នុង​សកម្មភាព​ផ្សេងៗរបស់​អង្គ​ការ​ឡើយ។

ពេល​ដែល​សំខាន់​ចាំ​បាច់ អង្គ​ការ​អាច​ផ្ញើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ទៅ​អង្គភាព​ណា​មួយ​របស់​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា។ អ្នក​ផ្សព្វ​ផ្សាយ​យល់​ថា​អង្គភាព​ខ្លះ​របស់​អង្គ​ការ​សាក្សី​ព្រះ​យេហូវ៉ា​ប្រហែល​ជា​មាន​នៅ​ប្រទេស​ផ្សេងៗ ហើយ​ច្បាប់​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​នៅ​ប្រទេស​ទាំង​នោះ​មិន​ដូច​គ្នា​ទេ ហើយ​កម្រិត​នៃ​ការ​ការពារ​នោះ​ក៏​ខុស​គ្នា​ដែរ។ ក៏​ប៉ុន្តែ អ្នក​ផ្សព្វ​ផ្សាយ​ទទួល​ស្គាល់​ថា ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​នឹង​ត្រូវ​ប្រើ​ស្រប​តាម​គោល​ការណ៍​ការពារ​ព័ត៌មាន​សកល​របស់​សាក្សី​ព្រះ​យេហូវ៉ា ទោះ​ជា​អង្គភាព​ដែល​ប្រើ​ព័ត៌មាន​នោះ​ពាក់​ព័ន្ធ​នឹង​មន្ទីរ​ចាត់​ការ​ពិភព​លោក​នៃ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​សហរដ្ឋ​អាម៉េរិក​ក៏​ដោយ។

អ្នក​ផ្សព្វ​ផ្សាយ​មាន​សិទ្ធិ​បើក​មើល សុំ​ឲ្យ​លុប​ចោល ឬ​ដាក់​ល័ក្ខខ័ណ្ឌ ឬ​ឲ្យ​កែ​ឡើង​វិញ​នូវ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ម្យ៉ាង​ទៀត​នៅ​ពេល​ណា​ក៏​បាន អ្នក​ផ្សព្វ​ផ្សាយ​អាច​សុំ​មិន​ឲ្យ​ប្រើ​ព័ត៌មាន​ផ្ទាល់​ខ្លួន​សម្រាប់​គោល​បំណង​ណា​មួយ​ដែល​អង្គ​ការ​ចង់​ប្រើ​នៅ​ថ្ងៃ​មុខ។ ទោះ​ជា​អ្នក​ផ្សព្វ​ផ្សាយ​សុំ​ដក​ព័ត៌មាន​ផ្ទាល់​ខ្លួន​មក​វិញ​ក្ដី សាក្សី​ព្រះ​យេហូវ៉ា​នៅ​តែ​អាច​បន្ត​ប្រើ​ព័ត៌មាន​ខ្លះ​របស់​អ្នក​ផ្សាយ​នោះ​ដោយ​មិន​ចាំ​បាច់​សុំ​ការ​យល់​ព្រម​ពី​ពួក​គេ​ឡើយ។ នេះ​ផ្អែក​ទៅ​លើ​សិទ្ធិ​ស្រប​ច្បាប់​របស់​សាសនា​ក្នុង​ការ​រៀប​ចំ​និង​ចាត់​ចែង​ព័ត៌មាន​របស់​សមាជិក​នៃ​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក ឬ​ផ្អែក​លើ​ច្បាប់​ផ្សេង​ទៀត​ដែល​ត្រូវ​ផ្ដល់​ឲ្យ​សម្រាប់​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន។ ស្តី​អំពី​ការ​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន អ្នក​ផ្សព្វ​ផ្សាយ​ដឹង​ថា​ពួក​គេ​មាន​សិទ្ធិ​ប្ដឹង​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​រឿង​នោះ ក្នុង​ប្រទេស​ដែល​ពួក​គេ​រស់​នៅ។

ស្រប​តាម​ច្បាប់​ការពារ​ព័ត៌មាន សាក្សី​ព្រះ​យេហូវ៉ា​ព្រម​បាន​ទទួល​យក​វិធានការ​ផ្សេងៗនិង​បច្ចេកទេស​សុវត្ថិភាព ដើម្បី​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន។ អ្នក​ផ្សព្វ​ផ្សាយ​យល់​ដឹង​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ នឹង​ត្រូវ​ប្រើ​ប្រាស់​ដោយ​បុគ្គល​មួយ​ចំនួន​ដែល​បាន​ត្រូវ​ផ្ដល់​សិទ្ធិ​ឲ្យ​ប៉ុណ្ណោះ ដើម្បី​បំពេញ​នូវ​អ្វី​ដែល​បាន​រៀប​រាប់​នៅ​ខាង​លើ។

ប្រសិន​បើ​មាន​សំណួរ​ណា​ដែល​ទាក់​ទង​នឹង​ផ្នែក​ការពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន សូម​ផ្ញើ​អ៊ី​ម៉ែ​ល​ទៅ​កាន់​អាសយដ្ឋាន:

DataProtectionOfficer.NL@jw.org

អ្នក​ផ្សព្វ​ផ្សាយ​ដឹង​ថា​អត្តសញ្ញាណ​និង​ព័ត៌មាន​ទំនាក់​ទំនង​សម្រាប់​អ្នក​ត្រួត​ពិនិត្យ​ព័ត៌មាន​ក្នុង​ប្រទេស​ដែល​ពួក​គេ​រស់​នៅ ឬ​តំណាង​ពួក​គេ អាច​រក​ឃើញ​ដោយ​ចូល​ទៅ​ទំព័រ អ្នក​ត្រួត​ពិនិត្យ​ព័ត៌មាន Data Protection Contacts នៅ​គេហទំព័រ jw.org។

ជួន​កាល​របៀប​ដែល​យើង​ប្រើ​ព័ត៌មាន​អាច​ត្រូវ​ផ្លាស់​ប្ដូរ ដោយ​សារ​សកម្មភាព​សាសនា​របស់​យើង ច្បាប់ ឬ​បច្ចេកវិទ្យា។ បើ​ចាំ​បាច់​ដែល​តម្រូវ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ទំព័រ​នៃ​ការ​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​នេះ យើង​នឹង​ដាក់​ការ​ផ្លាស់​ប្ដូរ​ក្នុង​ទំព័រ​នេះ ដើម្បី​ឲ្យ​អ្នក​ផ្សព្វ​ផ្សាយ​ដឹង​នូវ​ព័ត៌មាន​អ្វី​ដែល​យើង​បាន​ប្រមូល និង​របៀប​ដែល​យើង​ប្រើ​ព័ត៌មាន​នោះ។ ដើម្បី​ដឹង​នូវ​ការ​ផ្លាស់​ប្ដូរ សូម​ឧស្សាហ៍​មើល​ព័ត៌មាន​ក្នុង​ទំព័រ​នេះ។