ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន សម្រាប់ប្រទេសអេស្ប៉ាញ
ពេលបុគ្គលណាម្នាក់ក្លាយទៅជាអ្នកផ្សព្វផ្សាយ បុគ្គលនោះទទួលស្គាល់ថាអង្គការសាក្សីព្រះយេហូវ៉ា ជាអង្គការសាសនាទូទាំងពិភពលោក មានសិទ្ធិស្របច្បាប់ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ ក្នុងគោលបំណងសាសនា។ អង្គការសាក្សីព្រះយេហូវ៉ារួមបញ្ចូលក្រុមជំនុំ ការិយាល័យសាខា និងអង្គភាពណាមួយរបស់អង្គការសាក្សីព្រះយេហូវ៉ា។ អ្នកផ្សព្វផ្សាយយល់ព្រមផ្ដល់ព័ត៌មានផ្ទាល់ខ្លួនដល់ក្រុមជំនុំរបស់ពួកគេ ដូចបានបញ្ជាក់ក្នុងសៀវភៅអង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា ដើម្បីពួកគេអាចរួមចំណែកក្នុងសកម្មភាពសាសនាដែលទាក់ទងនឹងការគោរពប្រណិប័តន៍ព្រះ និងដើម្បីពួកគេអាចទទួលជំនួយក្នុងការគោរពប្រណិប័តន៍ព្រះ។—ពេត្រុសទី១ ៥:២
អ្នកផ្សព្វផ្សាយក៏អាចផ្ដល់ព័ត៌មានផ្ទាល់ខ្លួនថែមទៀតដល់អង្គការសាក្សីព្រះយេហូវ៉ា កាលដែលពួកគេចូលរួមក្នុងសកម្មភាពផ្សេងៗរបស់សាសនា។ ព័ត៌មានផ្ទាល់ខ្លួនរួមមាន ឈ្មោះ ថ្ងៃខែឆ្នាំកំណើត ភេទ ថ្ងៃខែទទួលការជ្រមុជទឹក ព័ត៌មានសម្រាប់ទាក់ទង ព័ត៌មានអំពីជំនឿរបស់គាត់ សកម្មភាពកិច្ចបម្រើផ្សាយ ឬភារកិច្ចណាមួយដែលគាត់មានក្នុងអង្គការសាក្សីព្រះយេហូវ៉ា។ ព័ត៌មានទាំងនោះប្រាប់អំពីជំនឿរបស់អ្នកផ្សាយនោះ ហើយក៏អាចរួមបញ្ចូលព័ត៌មានសម្ងាត់របស់គាត់ផងដែរ។ ការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនអាចរួមបញ្ចូលការប្រមូលទុក ការថត ការរៀបចំ និងការធ្វើអ្វីផ្សេងទៀតដែលពាក់ព័ន្ធនឹងព័ត៌មាននោះ។
ក្នុងប្រទេសនេះ មានច្បាប់ការពារព័ត៌មានគឺ:
ច្បាប់រៀបចំអង្គការស្តីអំពីការការពារព័ត៌មានផ្ទាល់ខ្លួន Organic Law on the Protection of Personal Data និងច្បាប់ការពារព័ត៌មានទូទៅ General Data Protection Regulation (EU) ២០១៦/៦៧៩។
ក្រោមច្បាប់ការពារព័ត៌មាននេះ អ្នកផ្សព្វផ្សាយយល់ព្រមឲ្យអង្គការសាក្សីព្រះយេហូវ៉ាប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់គាត់ ក្នុងគោលបំណងសាសនា ដែលរួមមានដូចតទៅ៖
ពេលដែលរួមចំណែកក្នុងកិច្ចប្រជុំក្រុមជំនុំរបស់សាក្សីព្រះយេហូវ៉ា និងពេលដែលចូលរួមក្នុងកិច្ចការស្ម័គ្រចិត្ត ឬក្នុងគម្រោងផ្សេងៗ
ពេលដែលរួមចំណែកក្នុងកិច្ចប្រជុំ សន្និបាត ឬមហាសន្និបាត ដែលនឹងត្រូវថត ឬផ្សាយក្នុងបំណងជួយដល់ការគោរពប្រណិប័តន៍របស់សាក្សីព្រះយេហូវ៉ាទូទាំងពិភពលោក
ពេលដែលបំពេញភារកិច្ច ឬផ្នែកណាមួយក្នុងក្រុមជំនុំ ដែលតម្រូវឲ្យបិទឈ្មោះនិងភារកិច្ចរបស់គាត់លើក្ដារព័ត៌មានក្នុងសាលប្រជុំរបស់សាក្សីព្រះយេហូវ៉ា
ពេលដែលរក្សាទុកសេចក្ដីរាយការណ៍អំពីអ្នកផ្សាយក្នុងក្រុមជំនុំ
ពេលដែលអ្នកចាស់ទុំនៃសាក្សីព្រះយេហូវ៉ាមកសួរសុខទុក្ខនិងពង្រឹងកម្លាំងចិត្ត (សកម្មភាព ២០:២៨; យ៉ាកុប ៥:១៤, ១៥)
ពេលដែលកត់ទុកព័ត៌មានដើម្បីទំនាក់ទំនង ក្នុងករណីមានរឿងអាសន្នកើតឡើង។
ព័ត៌មានផ្ទាល់ខ្លួន នឹងត្រូវរក្សាទុកឬប្រើដោយគ្មានថ្ងៃកំណត់ ស្របតាមការរៀបរាប់ខាងលើ ឬស្របតាមគោលបំណងត្រឹមត្រូវខាងសាសនា។ បើអ្នកផ្សព្វផ្សាយមិនព្រមចុះហត្ថលេខាលើឯកសារការជម្រាបនិងការយល់ព្រមចំពោះការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនទេ នោះសាក្សីព្រះយេហូវ៉ាប្រហែលជាមិនអាចដឹងថាគាត់សមនឹងរួមចំណែកឬទទួលភារកិច្ចក្នុងក្រុមជំនុំ ឬក្នុងសកម្មភាពផ្សេងៗរបស់អង្គការឡើយ។
ពេលដែលសំខាន់ចាំបាច់ អង្គការអាចផ្ញើព័ត៌មានផ្ទាល់ខ្លួនទៅអង្គភាពណាមួយរបស់អង្គការសាក្សីព្រះយេហូវ៉ា។ អ្នកផ្សព្វផ្សាយយល់ថាអង្គភាពខ្លះរបស់អង្គការសាក្សីព្រះយេហូវ៉ាប្រហែលជាមាននៅប្រទេសផ្សេងៗ ហើយច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួននៅប្រទេសទាំងនោះមិនដូចគ្នាទេ ហើយកម្រិតនៃការការពារនោះក៏ខុសគ្នាដែរ។ ក៏ប៉ុន្តែ អ្នកផ្សព្វផ្សាយទទួលស្គាល់ថា ព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេនឹងត្រូវប្រើស្របតាមគោលការណ៍ការពារព័ត៌មានសកលរបស់សាក្សីព្រះយេហូវ៉ា ទោះជាអង្គភាពដែលប្រើព័ត៌មាននោះពាក់ព័ន្ធនឹងមន្ទីរចាត់ការពិភពលោកនៃសាក្សីព្រះយេហូវ៉ានៅសហរដ្ឋអាម៉េរិកក៏ដោយ។
អ្នកផ្សព្វផ្សាយមានសិទ្ធិបើកមើល សុំឲ្យលុបចោល ឬដាក់ល័ក្ខខ័ណ្ឌ ឬឲ្យកែឡើងវិញនូវព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ។ ម្យ៉ាងទៀតនៅពេលណាក៏បាន អ្នកផ្សព្វផ្សាយអាចសុំមិនឲ្យប្រើព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងណាមួយដែលអង្គការចង់ប្រើនៅថ្ងៃមុខ។ ទោះជាអ្នកផ្សព្វផ្សាយសុំដកព័ត៌មានផ្ទាល់ខ្លួនមកវិញក្ដី សាក្សីព្រះយេហូវ៉ានៅតែអាចបន្តប្រើព័ត៌មានខ្លះរបស់អ្នកផ្សាយនោះដោយមិនចាំបាច់សុំការយល់ព្រមពីពួកគេឡើយ។ នេះផ្អែកទៅលើសិទ្ធិស្របច្បាប់របស់សាសនាក្នុងការរៀបចំនិងចាត់ចែងព័ត៌មានរបស់សមាជិកនៃសាក្សីព្រះយេហូវ៉ាទូទាំងពិភពលោក ឬផ្អែកលើច្បាប់ផ្សេងទៀតដែលត្រូវផ្ដល់ឲ្យសម្រាប់ការពារព័ត៌មានផ្ទាល់ខ្លួន។ ស្តីអំពីការការពារព័ត៌មានផ្ទាល់ខ្លួន អ្នកផ្សព្វផ្សាយដឹងថាពួកគេមានសិទ្ធិប្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចនៃរឿងនោះ ក្នុងប្រទេសដែលពួកគេរស់នៅ។
ស្របតាមច្បាប់ការពារព័ត៌មាន សាក្សីព្រះយេហូវ៉ាព្រមបានទទួលយកវិធានការផ្សេងៗនិងបច្ចេកទេសសុវត្ថិភាព ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន។ អ្នកផ្សព្វផ្សាយយល់ដឹងថាព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ នឹងត្រូវប្រើប្រាស់ដោយបុគ្គលមួយចំនួនដែលបានត្រូវផ្ដល់សិទ្ធិឲ្យប៉ុណ្ណោះ ដើម្បីបំពេញនូវអ្វីដែលបានរៀបរាប់នៅខាងលើ។
ប្រសិនបើមានសំណួរណាដែលទាក់ទងនឹងផ្នែកការពារព័ត៌មានផ្ទាល់ខ្លួន សូមផ្ញើអ៊ីម៉ែលទៅកាន់អាសយដ្ឋាន:
DataProtectionOfficer.ES@jw.org
អ្នកផ្សព្វផ្សាយដឹងថាអត្តសញ្ញាណនិងព័ត៌មានទំនាក់ទំនងសម្រាប់អ្នកត្រួតពិនិត្យព័ត៌មានក្នុងប្រទេសដែលពួកគេរស់នៅ ឬតំណាងពួកគេ អាចរកឃើញដោយចូលទៅទំព័រ អ្នកត្រួតពិនិត្យព័ត៌មាន Data Protection Contacts នៅគេហទំព័រ jw.org។
ជួនកាលរបៀបដែលយើងប្រើព័ត៌មានអាចត្រូវផ្លាស់ប្ដូរ ដោយសារសកម្មភាពសាសនារបស់យើង ច្បាប់ ឬបច្ចេកវិទ្យា។ បើចាំបាច់ដែលតម្រូវឲ្យមានការផ្លាស់ប្ដូរក្នុងទំព័រនៃការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួននេះ យើងនឹងដាក់ការផ្លាស់ប្ដូរក្នុងទំព័រនេះ ដើម្បីឲ្យអ្នកផ្សព្វផ្សាយដឹងនូវព័ត៌មានអ្វីដែលយើងបានប្រមូល និងរបៀបដែលយើងប្រើព័ត៌មាននោះ។ ដើម្បីដឹងនូវការផ្លាស់ប្ដូរ សូមឧស្សាហ៍មើលព័ត៌មានក្នុងទំព័រនេះ។