‹ចូរប្រកាសដំណឹងល្អ!›
មហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ា ឆ្នាំ២០២៤
កម្មវិធីនេះគឺឥតគិតថ្លៃ • គ្មានការរៃអង្គាសលុយទេ
កម្មវិធីមានដូចតទៅ
ថ្ងៃសុក្រ៖ សូមពិចារណាភ័ស្តុតាងដែលបង្ហាញថាដំណឹងល្អអំពីលោកយេស៊ូដែលបានត្រូវរៀបរាប់ក្នុងសៀវភៅដំណឹងល្អគឺពិតជាកំណត់ហេតុដ៏ត្រឹមត្រូវអំពីជីវិតរបស់លោកមែន។ សូមរៀនអំពីរបៀបដែលកំណត់ហេតុនោះអាចផ្ដល់ប្រយោជន៍ដល់យើងនៅសព្វថ្ងៃនេះ។
ថ្ងៃសៅរ៍៖ តើគម្ពីរមានទំនាយអ្វីខ្លះអំពីកំណើតនិងកុមារភាពរបស់លោកយេស៊ូ ហើយតើទំនាយទាំងនោះបានសម្រេចដែរឬទេ?
ថ្ងៃអាទិត្យ៖ សុន្ទរកថាដែលមានមូលដ្ឋានលើគម្ពីរ ដែលមានចំណងជើងថា«ហេតុអ្វីយើងមិនភ័យខ្លាចពេលឮដំណឹងអាក្រក់?» នឹងជួយយើងឲ្យយល់អំពីមូលហេតុដែលមនុស្សរាប់លាននាក់នៅសព្វថ្ងៃនេះមានអារម្មណ៍ស្ងប់និងមានទំនុកចិត្ត ទោះជាស្ថានភាពពិភពលោកកាន់តែអាក្រក់ទៅៗក៏ដោយ។
ភាពយន្ត
ដំណឹងល្អរៀបរាប់ដោយលោកយេស៊ូ ភាគទី១
ពន្លឺដ៏ពិតនៃពិភពលោកនេះ
អព្ភូតហេតុនៃកំណើតរបស់លោកយេស៊ូមិនមែនជាព្រឹត្តិការណ៍ដ៏អស្ចារ្យតែមួយដែលបានកើតឡើងក្នុងកុមារភាពរបស់លោកប៉ុណ្ណោះទេ។ ប៉ុន្តែ ឪពុកម្ដាយរបស់លោកយេស៊ូត្រូវរត់ភៀសខ្លួនទៅស្រុកអេហ្ស៊ីបដើម្បីគេចខ្លួនពីស្ដេចដែលចង់សម្លាប់លោក។ ក្រោយមក លោកយេស៊ូធ្វើឲ្យពួកគ្រូៗដែលបង្រៀននៅឯវិហារសម័យនោះនឹកអស្ចារ្យក្នុងចិត្ត។ សូមទស្សនាព្រឹត្តិការណ៍នេះ និងព្រឹត្តិការណ៍ឯទៀតក្នុងភាពយន្តដែលមានពីរផ្នែកនៅថ្ងៃសុក្រនិងថ្ងៃសៅរ៍។
សូមទស្សនាវីដេអូផ្សេងៗអំពីមហាសន្និបាតឆ្នាំនេះ
តើមានកម្មវិធីអ្វីខ្លះនៅមហាសន្និបាតរបស់យើង?
សូមរៀនថែមទៀតអំពីកម្មវិធីដែលធ្វើឡើងនៅមហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ា។
មហាសន្និបាតរបស់សាក្សីព្រះយេហូវ៉ាឆ្នាំ២០២៤៖ ‹ចូរប្រកាសដំណឹងល្អ!›
សូមមើលកម្មវិធីមហាសន្និបាតសម្រាប់ឆ្នាំនេះ។
ឈុតខ្លីក្នុងភាពយន្ត៖ ដំណឹងល្អរៀបរាប់ដោយលោកយេស៊ូ
មនុស្សជាច្រើនដឹងអំពីអព្ភូតហេតុនៃកំណើតរបស់លោកយេស៊ូ ប៉ុន្តែតើអ្វីបានកើតឡើងមុននិងក្រោយព្រឹត្តការណ៍ដ៏អស្ចារ្យនោះ?