តើក្រុមជំនុំរបស់សាក្សីព្រះយេហូវ៉ាត្រូវរៀបចំយ៉ាងដូចម្ដេច?
ក្នុងក្រុមជំនុំនីមួយៗ មានក្រុមអ្នកចាស់ទុំចាត់ចែងកិច្ចការក្នុងក្រុមជំនុំ។ តាមធម្មតា ត្រូវមានក្រុមជំនុំប្រហែល២០ ដើម្បីទៅជាមណ្ឌលមួយ។ ម្ដងម្កាល ក្រុមជំនុំនានាទទួលអ្នកចាស់ទុំដែលធ្វើដំណើរមកទស្សនកិច្ចក្រុមជំនុំរបស់ខ្លួន។ អ្នកចាស់ទុំទាំងនោះបានត្រូវហៅថាអ្នកត្រួតពិនិត្យប្រចាំមណ្ឌល។
កិច្ចការរបស់សាក្សីព្រះយេហូវ៉ាបានត្រូវចាត់ចែងដោយគណៈអភិបាល។ ពួកគាត់ជាសាក្សីព្រះយេហូវ៉ាដែលមានការពិសោធន៍យូរឆ្នាំ។ ពួកគាត់ផ្ដល់ការណែនាំនិងដំបូន្មានពីគម្ពីរ។ ពួកគាត់បម្រើនៅមន្ទីរចាត់ការរបស់សាក្សីព្រះយេហូវ៉ានៅវ័រវិក រដ្ឋញូវយ៉ក ស.រ.អ.។—សកម្មភាព ១៥:២៣-២៩; ធីម៉ូថេទី១ ៣:១-៧