លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាជាគ្រិស្តសាសនិកទេ?

តើសាក្សីព្រះយេហូវ៉ាជាគ្រិស្តសាសនិកទេ?

 យើង​ជា​គ្រិស្ត​សាសនិក​មែន។ មូលហេតុ​មាន​ដូច​ត​ទៅ​នេះ៖

  •   យើង​ខំ​ធ្វើ​តាម​ឲ្យ​បាន​ដិត​ដល់​នូវ​សេចក្ដី​បង្រៀន​និង​ការ​ប្រព្រឹត្ត​របស់​លោក​យេស៊ូ​គ្រិស្ត។—ពេត្រុស​ទី១ ២​:​២១

  •   យើង​ជឿ​ថា​លោក​យេស៊ូ​ជា​ផ្លូវ​ទៅ​សេចក្ដី​សង្គ្រោះ ហើយ​ថា«នៅ​ក្រោម​មេឃ គ្មាន​នាម​ណា​ផ្សេង​ទៀត​ដែល​ព្រះ​បាន​ផ្ដល់​ក្នុង​ចំណោម​មនុស្ស​ជាតិ​ឲ្យ​យើង​រាល់​គ្នា​ទទួល​សេចក្ដី​សង្គ្រោះ​ទេ»។—សកម្មភាព[កិច្ច​ការ] ៤​:​១២

  •   ពេល​ដែល​មនុស្ស​ទទួល​សេចក្ដី​សង្គ្រោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ ពួក​គេ​ទទួល​ការ​ជ្រមុជ​ទឹក​ដោយ​នូវ​នាម​លោក​យេស៊ូ​គ្រិស្ត។—ម៉ាថាយ ២៨​:​១៨​, ១៩

  •   យើង​អធិដ្ឋាន​ដោយ​នូវ​នាម​លោក​យេស៊ូ។—យ៉ូហាន ១៥​:​១៦

  •   យើង​ជឿ​ថា​លោក​យេស៊ូ​ជា​ប្រមុខ​ឬ​អ្នក​ដែល​បាន​ត្រូវ​តែង​តាំង​ឲ្យ​មាន​អំណាច​លើ​បុរស​ទាំង​ឡាយ។—កូរិនថូស​ទី១ ១១​:​៣

 ក៏​ប៉ុន្តែ​មាន​អ្វី​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​យើង​ខុស​ប្លែក​ពី​សាសនា​ឯ​ទៀត​ដែល​ហៅ​ថា​គ្រិស្ត​សាសនា។ ជា​ឧទាហរណ៍ យើង​ជឿ​ថា​គម្ពីរ​បង្រៀន​អំពី​លោក​យេស៊ូ​ថា​លោក​ជា​បុត្រ​របស់​ព្រះ មិន​មែន​ជា​ព្រះ​បី​អង្គ​រួម​គ្នា​តែ​មួយ​ទេ។ (ម៉ាកុស ១២​:​២៩) យើង​មិន​ជឿ​ថា​ព្រលឹង​គឺ​អមតៈ​ឡើយ ក៏​មិន​ជឿ​ថា​បទ​គម្ពីរ​មាន​ទី​សម្អាង​ដែល​បញ្ជាក់​ថា​ព្រះ​ធ្វើ​ទារុណកម្ម​មនុស្ស​ជា​រៀង​រហូត​ក្នុង​ស្ថាន​នរក​ដែរ។ យើង​មិន​ជឿ​ថា​អ្នក​ដែល​ចូល​រួម​សកម្មភាព​សាសនា​ផ្សេងៗគួរ​មាន​ងារ​ពិសេស​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខ្ពង់​ខ្ពស់​ជាង​អ្នក​ឯ​ទៀត។—សាស្ដា ៩​:​៥​; អេសេគាល ១៨​:​៤​; ម៉ាថាយ ២៣​:​៨​-​១០