តើសាក្សីព្រះយេហូវ៉ាជូនតង្វាយមួយភាគដប់ឬទេ?
អត់ទេ។ សាក្សីព្រះយេហូវ៉ាមិនជូនតង្វាយមួយភាគដប់ទេ។ កិច្ចការរបស់យើងបានត្រូវគាំទ្រដោយវិភាគទានស្ម័គ្រចិត្ត។ តើអ្វីជាតង្វាយមួយភាគដប់ ហើយហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនជូនតង្វាយមួយភាគដប់?
បង្គាប់ដែលឲ្យជូនតង្វាយមួយភាគដប់ ឬឲ្យមួយភាគក្នុងដប់នៃទ្រព្យសម្បត្ដិរបស់យើង គឺជាច្បាប់ដែលព្រះបានឲ្យដល់ប្រជាជាតិអ៊ីស្រាអែលសម័យបុរាណ។ ក៏ប៉ុន្តែ គម្ពីរបានចែងច្បាស់ថា ច្បាប់នេះដែលរួមបញ្ចូល«បង្គាប់តាមច្បាប់ឲ្យប្រមូលមួយភាគដប់»បានទៅជាមោឃចំពោះគ្រិស្តសាសនិក។—ហេប្រឺ ៧:៥, ១៨; កូឡុស ២:១៣, ១៤
ជាជាងជូនតង្វាយមួយភាគដប់ដែលបានកំណត់ សាក្សីព្រះយេហូវ៉ាយកតម្រាប់តាមគ្រិស្តសាសនិកសតវត្សរ៍ទី១ និងគាំទ្រកិច្ចបម្រើរបស់ពួកគេតាមវិធីពីរយ៉ាងគឺ: ដោយផ្សព្វផ្សាយនិងបង្រៀនឥតគិតថ្លៃ ហើយដោយជូនវិភាគទានស្ម័គ្រចិត្ត
យ៉ាងនេះ យើងធ្វើតាមអ្វីដែលគម្ពីរបានណែនាំគ្រិស្តសាសនិកគឺ: «ចូរអ្នករាល់គ្នាម្នាក់ៗធ្វើតាមការសម្រេចចិត្តរបស់ខ្លួនចុះ មិនមែនដោយទើសទាល់ឬដោយមានគេបង្ខំឡើយ ព្រោះព្រះស្រឡាញ់អ្នកដែលឲ្យដោយចិត្តសប្បាយ»។—កូរិនថូសទី២ ៩:៧