លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយដល់មនុស្សដែលមានសាសនារួចហើយ?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាផ្សព្វផ្សាយដល់មនុស្សដែលមានសាសនារួចហើយ?

 យើង​ឃើញ​ថា​មនុស្ស​ជា​ច្រើន​ដែល​មាន​សាសនា​រួច​ហើយ ចូល​ចិត្ត​ពិភាក្សា​អំពី​ប្រធានបទ​ផ្សេងៗក្នុង​គម្ពីរ​បរិសុទ្ធ។ ក៏​ប៉ុន្តែ​យើង​គោរព​សិទ្ធិ​របស់​អ្នក​ឯ​ទៀត​ដែល​ចង់​មាន​ជំនឿ​សាសនា​ផ្សេង​ពី​យើង ហើយ​មិន​បង្ខំ​អ្នក​ណា​ឲ្យ​ស្ដាប់​យើង​ទេ។

 ពេល​ដែល​យើង​ពិភាក្សា​ជា​មួយ​មនុស្ស​អំពី​សាសនា យើង​ខំ​ធ្វើ​តាម​ការ​ណែនាំ​ក្នុង​គម្ពីរ​ដែល​ឲ្យ​និយាយ«ដោយ​ចិត្ត​ស្លូតបូត» ហើយ​យើង​តែង​ព្យាយាម​បង្ហាញ«ការ​គោរព​ដ៏​ជ្រាល​ជ្រៅ»ចំពោះ​អ្នក​ឯ​ទៀត។ (ពេត្រុស​ទី១ ៣​:​១៥) យើង​រំពឹង​ថា​មនុស្ស​ខ្លះ​នឹង​មិន​ព្រម​ស្ដាប់​យើង​ទេ។ (ម៉ាថាយ ១០​:​១៤) ក៏​ប៉ុន្តែ​ទាល់​តែ​យើង​និយាយ​ជា​មួយ​មនុស្ស ទើប​អាច​ដឹង​ថា​អ្នក​ណា​ចង់​ស្ដាប់ អ្នក​ណា​មិន​ចង់​ស្ដាប់។ យើង​ក៏​ទទួល​ស្គាល់​ដែរ​ថា ស្ថានភាព​របស់​មនុស្ស​ម្នាក់ៗតែង​ផ្លាស់​ប្ដូរ។

 ជា​ឧទាហរណ៍ នៅ​ថ្ងៃ​មួយ មនុស្ស​ម្នាក់​ដែល​រវល់​ពេក​មិន​អាច​និយាយ​ជា​មួយ​យើង ប្រហែល​ជា​នឹង​សប្បាយ​ចិត្ត​និយាយ​ជា​មួយ​យើង​នៅ​ថ្ងៃ​ផ្សេង​វិញ។ ម្យ៉ាង​ទៀត ប្រហែល​ជា​មនុស្ស​ប្រឈម​មុខ​បញ្ហា​ឬ​ស្ថានភាព​ថ្មី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាប់​អារម្មណ៍​ទៅ​លើ​ព័ត៌មាន​ក្នុង​គម្ពីរ។ ដូច្នេះ​យើង​ព្យាយាម​និយាយ​ជា​មួយ​មនុស្ស​ច្រើន​លើក​ច្រើន​សា។