លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាធ្វើជាសាសនទូតដែរឬទេ?

តើសាក្សីព្រះយេហូវ៉ាធ្វើជាសាសនទូតដែរឬទេ?

 មែន។ ទោះ​ជា​យើង​រស់​នៅ​កន្លែង​ណា​ក៏​ដោយ យើង​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ព្យាយាម​មាន​ចិត្ត​គំនិត​ជា​សាសនទូត ដោយ​ចំណាយ​ពេល​ជា​ទៀង​ទាត់​ក្នុង​ការ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ជំនឿ​របស់​យើង។—ម៉ាថាយ ២៨:១៩, ២០

 ម្យ៉ាង​ទៀត សាក្សី​ព្រះ​យេហូវ៉ា​ខ្លះ​ទៅ​លេង​ឬ​រើ​ទៅ​នៅ​តំបន់​ឯ​ទៀត​នៅ​ប្រទេស​របស់​ខ្លួន ដែល​មាន​មនុស្ស​ជា​ច្រើន​មិន​ទាន់​ឮ​ដំណឹង​ល្អ​ពី​គម្ពីរ។ សាក្សី​ព្រះ​យេហូវ៉ា​ឯ​ទៀត​រើ​ទៅ​នៅ​ប្រទេស​ផ្សេង​ដើម្បី​អាច​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​កាន់​តែ​ច្រើន។ ពួក​គេ​សប្បាយ​ចិត្ត​ចូល​រួម​ធ្វើ​ឲ្យ​ទំនាយ​របស់​លោក​យេស៊ូ​បាន​សម្រេច ដែល​ថា៖«អ្នក​រាល់​គ្នា​នឹង​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ខ្ញុំ . . . រហូត​ដល់​កន្លែង​ឆ្ងាយ​បំផុត​នៅ​ផែន​ដី»។—សកម្មភាព ១:៨

 នៅ​ឆ្នាំ​១៩៤៣ យើង​បាន​បង្កើត​សាលា​មួយ​ដើម្បី​បង្ហាត់​បង្រៀន​សាសនទូត​របស់​យើង។ តាំង​ពី​ពេល​នោះ​មក សាក្សី​ព្រះ​យេហូវ៉ា​ជាង​៨​.​០០០​នាក់​បាន​ចូល​រួម​សាលា​នោះ​ដែល​ហៅ​ថា​សាលា​គម្ពីរ​គី​លាត​នៃ​សមាគម​ប៉ម​យាម។