លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាឲ្យស្ត្រីផ្សព្វផ្សាយដែរឬទេ?

តើសាក្សីព្រះយេហូវ៉ាឲ្យស្ត្រីផ្សព្វផ្សាយដែរឬទេ?

 មែន។ សាក្សី​ព្រះ​យេហូវ៉ា​ទាំង​អស់​គ្នា​ជា​អ្នក​ផ្សព្វ​ផ្សាយ រួម​ទាំង​ស្ត្រី​រាប់​លាន​នាក់។ ដូច​គម្ពីរ​បាន​ចែង​ទុក​ជា​មុន​ថា៖«ពួក​ស្ត្រី​ដែល​ប្រកាស​ប្រាប់​ដំណឹង​ល្អ នោះ​មាន​គ្នា​ច្រើន​ណាស់»។—ទំនុក​តម្កើង ៦៨:១១,សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ

 ស្ត្រី​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ធ្វើ​តាម​គំរូ​ស្ត្រី​ក្នុង​គម្ពីរ។ (សុភាសិត ៣១:១០​-​៣១) ទោះ​ជា​ពួក​គេ​មិន​ធ្វើ​ជា​អ្នក​ដឹក​នាំ​ក្រុម​ជំនុំ​ក៏​ដោយ ក៏​ពួក​គេ​ចូល​រួម​យ៉ាង​ពេញ​លេញ​ក្នុង​ការ​ផ្សព្វ​ផ្សាយ។ ពួក​គេ​ក៏​បង្រៀន​កូន​នូវ​គោល​ការណ៍​គម្ពីរ។ (សុភាសិត ១:៨) ស្ត្រី​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ព្យាយាម​ធ្វើ​ជា​គំរូ​ល្អ​ក្នុង​ការ​និយាយ​និង​ការ​ប្រព្រឹត្ត។—ទីតុស ២:៣​-​៥