លោតទៅអត្ថបទ

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យអ៊ីស្ទើរ៍?

ហេតុអ្វីសាក្សីព្រះយេហូវ៉ាមិនធ្វើបុណ្យអ៊ីស្ទើរ៍?

អ្វី​ដែល​មនុស្ស​ជា​ច្រើន​យល់​ច្រឡំ

 រឿង​មិន​ពិត: មូលហេតុ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​មិន​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍ គឺ​ដោយ​សារ​ពួក​គេ​មិន​មែន​ជា​គ្រិស្ត​សាសនិក​ទេ។

 រឿង​ពិត: យើង​ជឿ​ថា​លោក​យេស៊ូ​ជា​អ្នក​សង្គ្រោះ​យើង ហើយ​យើង​ខំ​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី«ដើរ​តាម​លំ​អាន​ដាន​របស់​លោក​ឲ្យ​បាន​ដិត​ដល់»។—ពេត្រុស​ទី១ ២:២១; លូកា ២:១១

 រឿង​មិន​ពិត: សាក្សី​ព្រះ​យេហូវ៉ា​មិន​ជឿ​ថា លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទេ។

 រឿង​ពិត: យើង​ជឿ​ថា​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ យើង​ទទួល​ស្គាល់​ថា​នោះ​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជំនឿ​របស់​គ្រិស្ត​សាសនិក ហើយ​យើង​លើក​បញ្ជាក់​អំពី​រឿង​នោះ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​របស់​យើង។—កូរិនថូស​ទី១ ១៥:៣, ៤, ១២​-​១៥

 រឿង​មិន​ពិត: សាក្សី​ព្រះ​យេហូវ៉ា​មិន​ខ្វល់​អំពី​អារម្មណ៍​របស់​កូន ដែល​កូន​មិន​បាន​រីក​រាយ​នា​ឱកាស​បុណ្យ​អ៊ីស្ទើរ៍។

 រឿង​ពិត: យើង​ស្រឡាញ់​កូន​របស់​យើង។ យើង​ធ្វើ​អ្វីៗ​ទាំង​អស់​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​បង្រៀន​ពួក​គេ​និង​ជួយ​ពួក​គេ​ឲ្យ​សប្បាយ​រីក​រាយ។—ទីតុស ២:៤

ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​មិន​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍?

  •   ពិធី​បុណ្យ​អ៊ីស្ទើរ៍​មិន​មាន​មូលដ្ឋាន​លើ​គម្ពីរ​ទេ។

  •   លោក​យេស៊ូ​បាន​បង្គាប់​យើង​ឲ្យ​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក មិន​មែន​ការ​រស់​ឡើង​វិញ​របស់​លោក​ទេ។ ជា​រៀង​រាល់​ឆ្នាំ យើង​ធ្វើ​ពិធី​រំលឹក​មរណភាព​របស់​លោក​ស្រប​តាម​ខែ​នៃ​ប្រតិទិន​ចន្ទ​គតិ​ក្នុង​គម្ពីរ។—លូកា ២២:១៩, ២០

  •   យើង​ជឿ​ថា ដើម​កំណើត​នៃ​ទំនៀម​ទម្លាប់​បុណ្យ​អ៊ីស្ទើរ៍​គឺ​មក​ពី​ក្បួន​រីតិ​នៅ​សម័យ​បុរាណ​ដែល​ផ្ដល់​នូវ​សមត្ថភាព​បង្កើត​កូន។ នេះ​ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ព្រះ​មិន​ពេញ​ចិត្ត​នឹង​ពិធី​បុណ្យ​អ៊ីស្ទើរ៍។ ព្រះ​តម្រូវ​ឲ្យ​យើង​មាន«ភក្ដី​ភាព​ផ្ដាច់​មុខ»ចំពោះ​លោក ហើយ​លោក​ទាស់​ចិត្ត បើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​មាន​ទាក់​ទង​នឹង​ពិធី​បុណ្យ​ដែល​លោក​មិន​ពេញ​ចិត្ត។—និក្ខមនំ ២០:៥,ព.ថ.; ពង្សាវតារ​ក្សត្រ​ទី​១ ១៨:២១

 យើង​ជឿ​ថា​ការ​សម្រេច​ចិត្ត​របស់​យើង​មិន​ធ្វើ​បុណ្យ​អ៊ីស្ទើរ៍​គឺ​មាន​មូលដ្ឋាន​រឹង​មាំ​ក្នុង​គម្ពីរ ដែល​លើក​ទឹក​ចិត្ត​យើង​ឲ្យ​‹​រក្សា​សេចក្ដី​ដែល​មាន​ប្រយោជន៍ និង​គំនិត​វាង​វៃ​›​ជា​ជាង​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស។ (សុភាសិត ៣:២១; ម៉ាថាយ ១៥:៣) ពេល​អ្នក​ឯ​ទៀត​សួរ​យើង​អំពី​បុណ្យ​អ៊ីស្ទើរ៍ យើង​ឆ្លើយ​ប្រាប់​អំពី​ជំនឿ​របស់​យើង ហើយ​ក៏​គោរព​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ​ដែរ។—ពេត្រុស​ទី១ ៣:១៥