តើសាក្សីព្រះយេហូវ៉ាជឿថាព្រះបានបង្កើតផែនដីក្នុងរយៈពេល៦ថ្ងៃដែលថ្ងៃនីមួយៗមាន២៤ម៉ោងឬទេ?
អត់ទេ។ សាក្សីព្រះយេហូវ៉ាជឿថាព្រះបានបង្កើតអ្វីៗទាំងអស់។ ប៉ុន្តែយើងមិនយល់ស្របនឹងជំនឿដែលថាផែនដីបានត្រូវបង្កើតក្នុងរយៈពេល៦ថ្ងៃដែលថ្ងៃនីមួយៗមាន២៤ម៉ោងទេ។ ហេតុអ្វី? ពីព្រោះរយៈពេលនោះតាមការពិតមិនស្របនឹងគម្ពីរឡើយ។ សូមពិចារណាឧទាហរណ៍ពីរ:
១. រយៈពេល៦ថ្ងៃនៃការបង្កើត។ អ្នកជឿបែបនោះអះអាងថា៦ថ្ងៃនៃការបង្កើតនោះគឺមានរយៈពេល២៤ម៉ោងមែនទែន។ ប៉ុន្តែពាក្យ«ថ្ងៃ»ក្នុងគម្ពីរអាចសំដៅទៅរយៈពេលវែង។—លោកុប្បត្តិ ២:៤; ទំនុកតម្កើង ៩០:៤
២. អាយុកាលរបស់ផែនដី។ អ្នកជឿបែបនោះបង្រៀនថាផែនដីមានអាយុកាលតែប៉ុន្មានពាន់ឆ្នាំតែប៉ុណ្ណោះ។ ប៉ុន្តែ យោងទៅតាមគម្ពីរ ផែនដីនិងសកលលោកយើងមានតាំងពីមុនថ្ងៃនៃការបង្កើតទាំង៦ថ្ងៃនោះទៅទៀត។ (លោកុប្បត្តិ ១:១) អាស្រ័យហេតុនេះ សាក្សីព្រះយេហូវ៉ាមិនបដិសេធអំពីអ្វីដែលពួកអ្នកវិទ្យាសាស្ត្របានស្រាវជ្រាវថា ផែនដីអាចមានអាយុកាលរាប់ពាន់លានឆ្នាំ។
ទោះជាសាក្សីព្រះយេហូវ៉ាជឿលើការបង្កើតក៏ដោយ យើងមិនប្រឆាំងនឹងវិទ្យាសាស្ត្រទេ។ យើងជឿថា វិទ្យាសាស្ត្រដែលត្រឹមត្រូវនិងគម្ពីរគឺស្របគ្នា។