តើការរៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ាគឺយ៉ាងណា?
សាក្សីព្រះយេហូវ៉ាអញ្ជើញលោកអ្នកឲ្យរៀនគម្ពីរជាមួយគ្នា។ កម្មវិធីសិក្សាគម្ពីរនឹងជួយលោកអ្នកឲ្យទទួលប្រយោជន៍ផ្សេងៗដូចជា៖
ជួយឲ្យមានសុភមង្គលក្នុងជីវិត
ជួយឲ្យជិតស្និទ្ធជាមួយនឹងព្រះ
ជួយឲ្យស្គាល់អំពីអ្វីដែលព្រះបានសន្យាអំពីអនាគត
នៅក្នុងអត្ថបទ យើងនឹងពិនិត្យមើលថា
តើកម្មវិធីរៀនគម្ពីរត្រូវធ្វើឡើងតាមរបៀបណា?
អ្នកបង្រៀននឹងជួយលោកអ្នកឲ្យរៀនគម្ពីរតាមប្រធានបទនីមួយៗ ដោយប្រើសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! លោកអ្នកនឹងរៀនបន្តិចម្ដងៗអំពីព័ត៌មាននៅក្នុងគម្ពីរ និងរបៀបដែលគម្ពីរអាចជួយលោកអ្នកបាន។ ដើម្បីរៀនថែមទៀត សូមមើលវីដេអូនេះ។
តើខ្ញុំត្រូវបង់ថ្លៃសម្រាប់សិក្សាឬទេ?
អត់ទេ។ សាក្សីព្រះយេហូវ៉ាធ្វើតាមពាក្យណែនាំដែលលោកយេស៊ូបានឲ្យដល់អ្នកកាន់តាមលោកថា៖«អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ»។ (ម៉ាថាយ ១០:៨) បន្ថែមទៅទៀត មិនមានការបង់ថ្លៃសម្រាប់សៀវភៅផ្សេងៗក្នុងការសិក្សាគម្ពីរទេ។ លោកអ្នកអាចទទួលគម្ពីរនិងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដោយឥតគិតថ្លៃ។
តើការសិក្សាគម្ពីរមានរយៈពេលប៉ុន្មាន?
ក្នុងវគ្គសិក្សានេះមាន៦០មេរៀន។ យើងមិនកំណត់ថាត្រូវសិក្សាច្រើនប៉ុណ្ណាទេ។ ប៉ុន្តែ អ្នកសិក្សាភាគច្រើនចូលចិត្តរៀនម្ដងមួយមេរៀន ឬច្រើនជាងនេះក្នុងមួយសប្ដាហ៍។
តើធ្វើដូចម្ដេចដើម្បីចាប់ផ្ដើមរៀន?
១. សូមបំពេញពាក្យស្នើសុំរៀនគម្ពីរក្នុងគេហទំព័ររបស់យើង។ យើងនឹងប្រើព័ត៌មានផ្ទាល់ខ្លួនដែលលោកអ្នកបានផ្ដល់ឲ្យប៉ុណ្ណោះ ដើម្បីឲ្យសាក្សីព្រះយេហូវ៉ាណាម្នាក់ទាក់ទងទៅលោកអ្នក។
២. អ្នកបង្រៀនម្នាក់នឹងទាក់ទងទៅលោកអ្នក។ គាត់នឹងពន្យល់អំពីរបៀបរៀនគម្ពីរ ព្រមទាំងឆ្លើយសំណួរណាមួយដែលលោកអ្នកប្រហែលជាចង់ដឹង។
៣. លោកអ្នកព្រមទាំងអ្នកបង្រៀនអាចរៀបចំគម្រោងដើម្បីសិក្សាជាមួយគ្នា។ លោកអ្នកអាចរៀនដោយជួបគ្នាផ្ទាល់ ឬរៀនតាមទូរស័ព្ទ តាមវីដេអូ ឬសរសេរសំបុត្រនិងអ៊ីម៉ែល។ ជាទូទៅការសិក្សាគម្ពីរមានរយៈពេលមួយម៉ោង តែលោកអ្នកអាចសិក្សាខ្លីជាងឬយូរជាងតាមកាលៈទេសៈរបស់លោកអ្នក។
តើខ្ញុំគ្រាន់តែសាករៀនសិនបានទេ?
បាន។ ដើម្បីធ្វើដូច្នេះ សូមបំពេញពាក្យស្នើសុំក្នុងគេហទំព័ររបស់យើង។ ពេលសាក្សីព្រះយេហូវ៉ាណាម្នាក់ទាក់ទងទៅលោកអ្នក សូមប្រាប់គាត់ថាលោកអ្នកគ្រាន់តែចង់សាករៀនសិនដើម្បីដឹងថាលោកអ្នកចូលចិត្តឬយ៉ាងណា។ គាត់នឹងបង្ហាញមេរៀនបីដំបូងក្នុងសៀវភៅសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! ដើម្បីលោកអ្នកអាចសម្រេចចិត្តថាចង់រៀនថែមទៀតឬទេ។
បើខ្ញុំយល់ព្រមសិក្សាគម្ពីរ តើខ្ញុំចាំបាច់ទៅជាសាក្សីព្រះយេហូវ៉ាទេ?
អត់ទេ។ សាក្សីព្រះយេហូវ៉ាចូលចិត្តបង្រៀនមនុស្សឯទៀតអំពីគម្ពីរ ហើយមិនដែលបង្ខំអ្នកណាម្នាក់ឲ្យចូលសាសនារបស់យើងឡើយ។ ផ្ទុយទៅវិញ យើងធ្វើតាមអ្វីដែលគម្ពីរចែង ដោយគោរពការសម្រេចចិត្តរបស់មនុស្សម្នាក់ៗអំពីជំនឿរបស់ពួកគេ។—ពេត្រុសទី១ ៣:១៥
តើខ្ញុំអាចប្រើគម្ពីររបស់ខ្ញុំបានទេ?
អ្នកអាចប្រើសេចក្ដីបកប្រែគម្ពីរណាក៏បាន។ យើងចូលចិត្តប្រើគម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី ព្រោះច្បាស់និងស្រួលយល់។ ប៉ុន្តែ យើងដឹងថាមនុស្សជាច្រើនចូលចិត្តប្រើសេចក្ដីបកប្រែដែលពួកគេធ្លាប់ស្គាល់។
តើខ្ញុំអាចអញ្ជើញអ្នកឯទៀតឲ្យរៀនជាមួយខ្ញុំបានទេ?
បាន។ លោកអ្នកអាចអញ្ជើញក្រុមគ្រួសារឬមិត្តភក្ដិឲ្យចូលរួមរៀនជាមួយគ្នា។
បើពីមុនខ្ញុំធ្លាប់រៀនគម្ពីរជាមួយសាក្សីព្រះយេហូវ៉ា តើខ្ញុំអាចចាប់ផ្ដើមរៀនម្ដងទៀតបានទេ?
បាន។ លោកអ្នកនឹងរីករាយសិក្សាគម្ពីរខ្លាំងជាងពេលមុន ដោយសារសៀវភៅសម្រាប់សិក្សាបានត្រូវកែសម្រួលជាថ្មីឲ្យស្របតាមសេចក្ដីត្រូវការរបស់មនុស្សនាពេលបច្ចុប្បន្ន។ សៀវភៅនេះមានឯកសារយោង និងមានវីដេអូផ្សេងៗដែលជួយលោកអ្នកឲ្យកាន់តែសប្បាយនឹងការសិក្សាគម្ពីរ។
តើខ្ញុំអាចរៀនគម្ពីរខ្លួនឯង ដោយមិនចាំបាច់មានអ្នកបង្រៀនបានទេ?
បាន។ ទោះជាមនុស្សភាគច្រើនទទួលបានអត្ថប្រយោជន៍ច្រើន ពេលមានអ្នកជួយពន្យល់ក៏ដោយ ប៉ុន្តែមនុស្សខ្លះចូលចិត្តរៀនដោយខ្លួនឯងជាមុនសិន។ យើងមានផ្នែកមួយអំពីជំនួយសម្រាប់សិក្សាគម្ពីរ។ ក្នុងផ្នែកនោះមានសៀវភៅ មានវីដេអូ និងឯកសារផ្សេងៗជាច្រើនដែលអាចជួយលោកអ្នកក្នុងការសិក្សាគម្ពីរ។ លោកអ្នកអាចជ្រើសរើសឧបករណ៍ដើម្បីរៀនដូចជា៖
វគ្គសិក្សាគម្ពីរតាមអ៊ីនធឺណិត។ មេរៀនក្នុងវគ្គសិក្សាទាំងនេះឆ្លើយសំណួរសំខាន់ៗក្នុងជីវិតដូចជា តើព្រះជាអ្នកណា? ហេតុអ្វីមានទុក្ខវេទនានិងអំពើអាក្រក់? តើព្រះនឹងបំបាត់ចោលទុក្ខវេទនាឬទេ?
វីដេអូពីគម្ពីរ។ វីដេអូខ្លីៗទាំងនេះជួយពន្យល់ពីសេចក្ដីបង្រៀនសំខាន់ៗក្នុងគម្ពីរ។
សំណួរនិងចម្លើយពីគម្ពីរ។ អត្ថបទទាំងនេះមានចម្លើយចំពោះសំណួរជាច្រើនពីគម្ពីរ។
ការពន្យល់បទគម្ពីរ។ ស្វែងយល់ពីអត្ថន័យនៃខគម្ពីរនិងឃ្លាដែលមនុស្សជាច្រើនស្គាល់។