លោតទៅអត្ថបទ

ខ្ញុំ​មាន​ចិត្ត​លើ​មនុស្ស​ភេទ​ដូច​ខ្ញុំ តើ​នេះ​មាន​ន័យ​ថា​ខ្ញុំ​ស្រឡាញ់​ភេទ​ដូច​គ្នា​ឬ?

ខ្ញុំ​មាន​ចិត្ត​លើ​មនុស្ស​ភេទ​ដូច​ខ្ញុំ តើ​នេះ​មាន​ន័យ​ថា​ខ្ញុំ​ស្រឡាញ់​ភេទ​ដូច​គ្នា​ឬ?

 មិន​មែន​ទេ!

 ការ​ពិត​៖ ក្នុង​ករណី​ជា​ច្រើន ការ​មាន​ចិត្ត​លើ​មនុស្ស​ភេទ​ដូច​គ្នា គឺ​គ្រាន់​តែ​មួយ​ឆាវ​ប៉ុណ្ណោះ។

 ប្អូន​ស្រី​លីសេត​ដែល​មាន​អាយុ​១៦​ឆ្នាំ ធ្លាប់​មាន​អារម្មណ៍​ដូច​នេះ។ នាង​ធ្លាប់​មាន​ចិត្ត​លើ​ក្មេង​ស្រី​ម្នាក់។ នាង​បាន​ប្រាប់​ថា​៖​«​ពេល​រៀន​មុខ​វិជ្ជា​ជីវ ខ្ញុំ​បាន​ដឹង​ថា ពេល​ដល់​វ័យ​ជំទង់​កម្រិត​អ័រម៉ូន​ក្នុង​ខ្លួន​ឡើង​ចុះ​ខ្លាំង។ ដូច្នេះ ខ្ញុំ​ជឿ​ថា​បើ​យុវវ័យ​យល់​ដឹង​ច្បាស់​ជាង​អំពី​ការ​ប្រែ​ប្រួល​នៃ​រូប​កាយ​របស់​គេ នោះ​ពួក​គេ​នឹង​មិន​គិត​ថា​ការ​មាន​ចិត្ត​លើ​ភេទ​ដូច​គ្នា​ជា​សញ្ញា​សម្គាល់​ថា​ពួក​គេ​ជា​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ទេ ព្រោះ​អារម្មណ៍​បែប​នោះ​មាន​តែ​មួយ​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​»។

យុវវ័យ​ទាំង​អស់​ត្រូវ​ជ្រើស​រើស​ថា​ធ្វើ​តាម​ទស្សនៈ​ស្មោក​គ្រោក​ក្នុង​ពិភព​លោក​នេះ ឬ​ធ្វើ​តាម​ខ្នាត​តម្រា​ខ្ពង់​ខ្ពស់​ខាង​សីលធម៌​ដែល​មាន​ក្នុង​គម្ពីរ

 ចុះ​បើ​អារម្មណ៍​ដែល​អ្នក​មាន​លើ​មនុស្ស​ដែល​មាន​ភេទ​ដូច​គ្នា​ហាក់​ដូច​ជា​មិន​បាត់​ទៅ​វិញ? តើ​ព្រះ​គ្មាន​ធម៌​មេត្តា​ឬ ដែល​ហាម​ពួក​អ្នក​ដែល​មាន​អារម្មណ៍​ដូច​នោះ មិន​ឲ្យ​ស្រឡាញ់​មនុស្ស​ភេទ​ដូច​គ្នា?

 បើ​អ្នក​ឆ្លើយ​ថា​មែន​ចំពោះ​សំណួរ​ចុង​ក្រោយ នោះ​មាន​ន័យ​ថា​អ្នក​ឲ្យ​ការ​វែក​ញែក​ដែល​ផ្អែក​លើ​ទស្សនៈ​មិន​ត្រឹម​ត្រូវ​របស់​មនុស្ស​មាន​ឥទ្ធិពល​មក​លើ​អ្នក​ហើយ ពោល​គឺ​បណ្ដោយ​តាម​ចំណង់​ផ្លូវ​ភេទ​របស់​ខ្លួន។ គម្ពីរ​ផ្ដល់​ការ​ធានា​ថា មនុស្ស​អាច​សម្រេច​ចិត្ត​មិន​បណ្ដោយ​តាម​ចំណង់​ផ្លូវ​ភេទ​មិន​ត្រឹម​ត្រូវ​របស់​ខ្លួន​បាន។—កូឡុស ៣:៥

 ខ្នាត​តម្រា​ក្នុង​គម្ពីរ​គឺ​សម​ហេតុ​សម​ផល។ ខ្នាត​តម្រា​នោះ​មិន​គ្រាន់​តែ​ណែនាំ​អស់​អ្នក​ដែល​ស្រឡាញ់​មនុស្ស​ភេទ​ផ្ទុយ​គ្នា​ឲ្យ​«​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»​ប៉ុណ្ណោះ​ទេ តែ​ក៏​លើក​ទឹក​ចិត្ត​អស់​អ្នក​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។ (​កូរិនថូស​ទី១ ៦:១៨​) តាម​ពិត មនុស្ស​រាប់​លាន​នាក់​ដែល​ស្រឡាញ់​ភេទ​ផ្ទុយ​គ្នា បាន​យក​ឈ្នះ​ការ​ល្បួង​ឲ្យ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ដោយ​ធ្វើ​តាម​ខ្នាត​តម្រា​ក្នុង​គម្ពីរ​ទាក់​ទង​នឹង​ការ​ចេះ​ទប់​ចិត្ត។ ដូច្នេះ អស់​អ្នក​ដែល​មាន​ទំនោរ​ចិត្ត​ស្រឡាញ់​ភេទ​ដូច​គ្នា ក៏​អាច​ធ្វើ​ដូច​គ្នា​ដែរ​បើ​ពួក​គេ​ពិត​ចង់​ធ្វើ​ឲ្យ​ព្រះ​ពេញ​ចិត្ត។—ការ​បំភ្លឺ​ច្បាប់ ៣០:១៩