មានជំងឺរ៉ាំរ៉ៃ តើគម្ពីរអាចជួយអ្នកបានទេ?
ចម្លើយពីគម្ពីរ
ជួយបាន។ ព្រះយកចិត្តទុកដាក់ចំពោះអ្នកបម្រើរបស់លោកដែលឈឺ។ គម្ពីរបានចែងអំពីអ្នកបម្រើស្មោះត្រង់ម្នាក់ថា៖«ព្រះយេហូវ៉ានិងទ្រទ្រាំចំពោះគេនៅគ្រាដេកឈឺនៅគ្រែ»។ (ទំនុកតម្កើង ៤១:៣) បើអ្នកកំពុងមានជំងឺរ៉ាំរ៉ៃ ចំណុចបីខាងក្រោមនេះអាចជួយអ្នកឲ្យស៊ូទ្រាំបាន។
១. អធិដ្ឋានសុំកម្លាំងដើម្បីស៊ូទ្រាំ។ អ្នកអាចទទួល«សេចក្ដីសុខសាន្តរបស់ព្រះដែលហួសពីការនឹកស្មាន» នេះអាចជួយអ្នកឲ្យស៊ូទ្រាំ ព្រមទាំងកាត់បន្ថយទុក្ខកង្វល់របស់អ្នក។—ភីលីព ៤:៦, ៧
២. មានគំនិតវិជ្ជមាន។ គម្ពីរចែងថា៖«ចិត្តដែលសប្បាយជាថ្នាំយ៉ាងវិសេស តែវិញ្ញាណបាក់បែករមែងឲ្យឆ្អឹងរីងស្ងួតទៅ»។ (សុភាសិត ១៧:២២) ដូច្នេះ សូមព្យាយាមបង្កើតបរិយាកាសសើចសប្បាយ ដោយសារនេះមិនគ្រាន់តែអាចជួយអ្នកឲ្យធូរស្បើយពីទុក្ខព្រួយប៉ុណ្ណោះទេ តែក៏អាចផ្ដល់ប្រយោជន៍ដល់សុខភាពរបស់អ្នកដែរ។
៣. សូមទុកចិត្តសេចក្ដីសន្យារបស់ព្រះនៅថ្ងៃអនាគត។ សេចក្ដីសង្ឃឹមអាចជួយឲ្យអ្នកអរសប្បាយ ទោះជាអ្នកកំពុងស៊ូទ្រាំនឹងជំងឺរ៉ាំរ៉ៃក៏ដោយ។ (រ៉ូម ១២:១២) គម្ពីរបានទាយទុកជាមុនថា នឹងមានពេលមួយដែល«គេនឹងមិនថា៖‹ខ្ញុំឈឺ›ទៀតឡើយ»។ (អេសាយ ៣៣:២៤) នៅពេលនោះ ព្រះនឹងបំបាត់អស់ទាំងជំងឺរ៉ាំរ៉ៃដែលអ្នកវិទ្យាសាស្ត្រសព្វថ្ងៃមិនអាចដោះស្រាយបាន។ ជាឧទាហរណ៍ គម្ពីរប្រាប់ថាមនុស្សចាស់ជរានឹងត្រឡប់មកជាក្មេងវិញ ហើយនឹងមានសុខភាពល្អម្ដងទៀត។ បទគម្ពីរនោះចែងថា៖«សាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ»។—យ៉ូប ៣៣:២៥
កំណត់សម្គាល់៖ ទោះជាអាចទទួលជំនួយពីព្រះក៏ដោយ សាក្សីព្រះយេហូវ៉ាក៏ស្វែងរកវិធីព្យាបាលជំងឺរ៉ាំរ៉ៃដែរ។ (ម៉ាកុស ២:១៧) ក៏ប៉ុន្តែ យើងមិនគាំទ្រវិធីព្យាបាលជាក់លាក់ណាមួយទេ យើងគិតថាមនុស្សម្នាក់ៗគួរសម្រេចចិត្តដោយខ្លួនឯងស្ដីអំពីរឿងនេះ។