លោតទៅអត្ថបទ

ហេតុអ្វីពិបាកមានសន្តិភាពពេញពិភពលោកម្ល៉េះ?

ហេតុអ្វីពិបាកមានសន្តិភាពពេញពិភពលោកម្ល៉េះ?

ចម្លើយ​ពី​គម្ពីរ

 ទោះ​ជា​មនុស្ស​ខំ​ព្យាយាម​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព​តាំង​ពី​យូរ​មក​ហើយ​ក្ដី ការ​ព្យាយាម​នោះ​មិន​បាន​សម្រេច​ទេ ហើយ​នៅ​ថ្ងៃ​មុខ​ក៏​មិន​បាន​សម្រេច​ដែរ។ ហេតុ​អ្វី? គឺ​ដោយ​សារ​មូលហេតុ​មួយ​ចំនួន​៖

  •   ​«​[​មនុស្ស​]គ្មាន​សមត្ថភាព​តម្រង់​ជំហាន​របស់​ខ្លួន​»។ (​យេរេមា ១០:២៣​) មនុស្ស​មិន​បាន​ត្រូវ​បង្កើត​មក​ឲ្យ​មាន​សមត្ថភាព​ឬ​សិទ្ធិ​គ្រប់​គ្រង​ខ្លួន​ឯង​ទេ ហេតុ​នេះ​ពួក​គេ​នឹង​មិន​អាច​ធ្វើ​ឲ្យ​មាន​សន្តិភាព​ដ៏​ស្ថិត​ស្ថេរ​បាន​ឡើយ។

  •   ​«​កុំ​ទុក​ចិត្ត​ពួក​មាន​ឋានៈ​ខ្ពស់ កុំ​ទុក​ចិត្ត​មនុស្ស ព្រោះ​ពួក​គេ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ។ ពេល​គេ​ផុត​ដង្ហើម គេ​ត្រឡប់​ទៅ​ជា​ដី​វិញ។ នៅ​ថ្ងៃ​នោះ​ឯង ការ​គិត​គូរ​របស់​គេ​ក៏​រលាយ​សាប​សូន្យ​ទៅ​»។ (​ចម្រៀង​សរសើរ​ព្រះ ១៤៦:៣, ៤​) សូម្បី​តែ​ពួក​អ្នក​នយោបាយ​ដែល​មាន​បំណង​ចិត្ត​ល្អ​បំផុត ក៏​មិន​អាច​ដោះ​ស្រាយ​ទាំង​ស្រុង​នូវ​វិបត្តិ​ដែល​បណ្ដាល​ឲ្យ​មាន​សង្គ្រាម​បាន​ទេ។

  •   ​«​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នឹង​លំបាក​ខ្លាំង​ណាស់ ព្រោះ​មនុស្ស​នឹង . . . កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៤​) យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»​នៃ​របៀប​របប​ពិភព​លោក​ដ៏​អាក្រក់​នេះ គឺ​ជា​គ្រា​មួយ​ដែល​ចិត្ត​គំនិត​របស់​មនុស្ស​ពិបាក​ធ្វើ​ឲ្យ​មាន​សន្តិភាព។

  •   ​«​វេទនា​ដល់​ផែនដី​និង​សមុទ្រ​វិញ ពីព្រោះ​មេ​កំណាច​បាន​ចុះ​ទៅ​ឯ​អ្នក​រាល់​គ្នា​ទាំង​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្តិច​បន្តួច​ទេ​»។ (​ការ​បើក​បង្ហាញ ១២:១២​) មេ​កំណាច​ដែល​ជា​សត្រូវ​របស់​ព្រះ​បាន​ត្រូវ​ដាក់​កម្រិត​ឲ្យ​នៅ​ក្បែរ​ៗ​ផែនដី ហើយ​វា​បាន​ជំរុញ​មនុស្ស​ឲ្យ​មាន​ចិត្ត​គំនិត​កាច​សាហាវ​ដូច​ជា​វា​ដែរ។ ដរាប​ណា​វា​ជា​«​អ្នក​គ្រប់​គ្រង​ពិភព​លោក​នេះ​»​ ដរាប​នោះ​យើង​មិន​អាច​មាន​សន្តិភាព​បាន​ឡើយ។—យ៉ូហាន ១២:៣១

  •   ​«​រាជាណាចក្រ[​ព្រះ​]នឹង​បំបាក់​បំបែក ថែម​ទាំង​កម្ទេច​រាជាណាចក្រ[​ដែល​ប្រឆាំង​ព្រះ​]ឲ្យ​សាប​សូន្យ​ទៅ ហើយ​មាន​តែ​រាជាណាចក្រ​នេះ​ប៉ុណ្ណោះ​នឹង​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​»។ (​ដានីយ៉ែល ២:៤៤​) មាន​តែ​រាជាណាចក្រ​ព្រះ​ប៉ុណ្ណោះ​នឹង​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​យើង​ដែល​ចង់​មាន​សន្តិភាព​ជា​រៀង​រហូត មិន​មែន​រដ្ឋាភិបាល​មនុស្ស​ណា​ឡើយ។—ចម្រៀង​សរសើរ​ព្រះ ១៤៥:១៦